​យល់ដឹង​ខ្លះៗ​ពី​រមណីយដ្ឋាន​វប្បធម៌ ប្រាសាទឯកភ្នំ​

​ប្រាសាទឯកភ្នំ នៅ​ផ្នែក​ខាងជើង នៃ​ទី​រួម​ខេត្តបាត់ដំបង មាន​ទីតាំង​ ភូមិ តា​គម ឃុំ​ពាម​ឯក ស្រុក​ឯក​ភ្នំ មាន ចម្ងាយ​១២.២៩​គម ពី​ទី​រួម​ខេត្តបាត់ដំបង​។ ។
​បច្ចុប្បន្នេះ នេះ មាន​ភ្ញៀវទេសចរ ជាតិ និង ​អន្តរជាតិ ទៅ​ទស្សនា​ជា​ហូ​ហែរ ពិសេស​ថ្ងៃ​ចុង​សប្តាហ៍ ឬ ថ្ងៃបុណ្យ​ជាតិ​។
​ប្រាសាទឯកភ្នំ​នេះ​ស្ថាបនា​ឡើង​នៅក្នុង​ សតវត្សរ៍​ទី ១១ ក្នុង​ឆ្នាំ ១០២៧ នៃ​រជ្ជកាល​ស្តេច​ ព្រះបាទ​សូរ្យ​វរ្ម័នទី ១ (១០០២-១០៥០) នា​ សម័យ​មហានគរ ឬ​​ សម័យអង្គរ ដែល​កសាងឡើង​ដើម្បី​ឧ​ទិ្ទ​ស​ថ្វាយ​ចំពោះ​ ព្រះអាទិទេព​ព្រហ្មញ្ញសាសនា​។​
​ប្រាសាទ​ដ៏​ចំណាស់​មួយ​នេះ មាន​រាង ៤ ជ្រុង ធើ្វ​ពី​ថ្មភក់​បែរមុខ​ទៅ​ទិសខាងកើត លើ​ខឿន​មួយ​មាន ២ ថ្នាក់ និង ​មាន​ថែវ​ព័ទ្ធជុំវិញ ។ ខណៈ​តួ​ប៉ម​នៃ​ប្រាសាទ និង​កំពែង​ធ្វើ​ពី​ថ្មបាយក្រៀម អមដោយ​រចនាបថ​ចម្លាក់ ។​

នៅ​ទីនោះ​មាន​គូ​ទឹក​ព័ទ្ធជុំវិញ នៅ​ខាងត្បូង​ប្រាសាទ​នៅសល់​គូ​ទឹក ដែល​បច្ចុប្បន្ន បានក្លាយ​ទៅជា​ស្រះ​ទឹក​សម្រាប់​ព្រះសង្ឃ​ប្រើប្រាស់​។ ប្រាសាទ​នេះ​មាន​ដើម​ពោធិ៍ ដុះ​ជុំវិញ​ជាច្រើន​ដើម បង្កើត​អោយ​ជា​ម្លប់​ដ៏​ត្រឈឹងត្រឈៃ និង​ខ្យល់​ត្រជាក់​បរិសុទ្ធ​។​

អត្ថបទ៖ ញ៉ែម ចាន់