🎉🐘
វីដេអូពីម៉ាស៊ីនថតស្វ័យប្រវត្តិបង្ហាញវត្តមាន ដំរីអាស៊ីមួយហ្វូង ដើរឆ្លងកាត់តំបន់ការពារនៅតំបន់ជួរភ្នំក្រវាញកណ្តាលនៃប្រទេសកម្ពុជា។ បីក្បាលក្នុងចំណោមដំរីមួយហ្វូងនេះ គឺជាកូនដំរី ដែលមើលទៅហាក់មានសុខភាពល្អ។ វត្តមាននៃកូនដំរី បង្ហាញពីក្តីសង្ឃឹមនៃការរស់រាន និងបន្តពូជនៃប្រភេទសត្វដ៏កម្រនេះ។ សត្វដំរីអាស៊ី គឺជាប្រភេទសត្វរងគ្រោះថ្នាក់ជិតផុតពូជ ក្នុងបញ្ជីក្រហមរបស់អង្គការIUCNដែលរងការគំរាមកំហែងពីអន្ទាក់ និងការបាត់បង់ទីជម្រកទូទាំងពិភពលោក។ យោងតាមក្រសួងបរិស្ថាន មានដំរីអាស៊ីចំនួនប្រមាណពី ៤០០ ទៅ៦០០ក្បាល នៅកម្ពុជា ហើយភាគច្រើនពួកវារស់នៅក្នុងតំបន់ជួរភ្នំក្រវាញ និងតំបន់ខ្ពង់រាបភាគខាងកើត។ នៅក្នុងធម្មជាតិ សត្វដំរី ដើរតួនាទីជាវិស្វករនៃប្រព័ន្ធអេកូឡូស៊ី ដោយមានមាឌធំសម្បើម ពួកវាត្រួសត្រាយផ្លូវក្នុងព្រៃសម្រាប់សត្វតូចៗដទៃទៀត។ សត្វដំរីក៏ដើរតួនាទីយ៉ាងសំខាន់ផង ក្នុងការបែកខ្ញែកគ្រាប់ពូជនៅក្នុងព្រៃ និងពួកវាត្រូវការជម្រកធម្មជាតិដែលមានទំហំធំសមរម្យដើម្បីចល័ត ស្វែងរកចំណី និងរស់នៅ។
នៅតំបន់ជួរភ្នំក្រវាញកណ្តាល អង្គការអភិរក្សអន្តរជាតិកម្ពុជា ជាមួយរាជរដ្ឋាភិបាលកម្ពុជា មានក្រសួងបរិស្ថាន អាជ្ញាធរ សហគមន៍មូលដ្ឋាន ជនជាតិដើមភាគតិច និងដៃគូពាក់ព័ន្ធ ដោយមានការគាំទ្រពី USAID Morodok Baitang-មរតកបៃតង និង The Legacy Landscapes Fund និង Procter & Gamble Co ធ្វើការរួមគ្នាក្នុងការពារសត្វព្រៃរួមទាំងដំរីអាស៊ី និងជម្រករបស់វា តាមរយៈគម្រោង REDD+។ ការការពារទីជម្រកធម្មជាតិ គឺមានសារៈសំខាន់ណាស់ក្នុងការរស់រាននៃសត្វដំរីអាស៊ី និងសត្វព្រៃសំខាន់ៗដទៃទៀត ដែលរក្សានូវលំនឹងបរិស្ថានធម្មជាតិ។
🎉🐘 Exciting news: A herd of Asian elephants, including calves and their mothers, was recorded on camera trap in the Central Cardamom Mountains Landscape.
A herd of Asian elephants (Elephas maximus) were recorded on camera walking through a protected area in the Central Cardamom Mountains of Cambodia. Three of the elephants in the herd are calves and appear to be in good health. The presence of the calves offers hope for the survival and reproduction of this rare species. Asian elephants are listed as endangered species on the IUCN Red List, threatened by poaching and habitat loss worldwide. According to the Ministry of Environment, there are an estimated 400 to 600 Asian elephants in Cambodia, most of which live in the Cardamom Mountains (southwest Cambodia) and the Eastern Plains Landscape (eastern Cambodia). In nature, elephants act as ecosystem engineers, with their enormous size clearing the path for smaller animals in the forest. Elephants also play an important role in dispersing seeds in the forest, and they need large enough habitats to move, forage, and live. Protecting natural habitats is essential for the survival of Asian elephants and other important [threatened], rare wildlife and maintaining the balance of the natural environment.
Conservation International Cambodia, in collaboration with the Royal Government of Cambodia, local communities, and partners, is implementing the REDD+ project in the Central Cardamom Mountain Landscape to safeguard wildlife, including the Asian elephant, and its habitat. This initiative is made possible by the support of USAID Morodok Baitang, Procter & Gamble Co and the Legacy Landscapes Fund. Please join us in protecting the remaining elephants, especially their vital habitat, which is essential to their continued survival.
#MoE #CICamboda #Elephant #AsianElephant #PeopleNeedNatureToThrive, #REDDPlus
#BiodiversityConservation #wildlife #iucnredlist #biodiversity #Reddplus #REDD #wildlifeprotection #MinistryOfEnvironment