ថ្នាក់ដឹកនាំខេត្តបាត់ដំបង ចុះពិនិត្យនិងវាយតម្លៃ អាគារសិក្សាដែលចាស់ ទ្រុឌទ្រោម មួយចំនួនក្នុងក្រុងបាត់ដំបង

ឯកឧត្តងួនរតនៈ អភិបាលនៃគណៈ អភិបាលខេត្តបាត់ដំបង បានអញ្ជើញចុះសិក្សា ស្វែងយល់ និងវាយតម្លៃ អាគារសិក្សាដែលចាស់ទ្រុឌទ្រោម មួយចំនួនក្នុងក្រុងបាត់ដំបងខេត្តបាត់ដំបង កាលពីថ្ងៃទី 21 ខែមករាកន្លងទៅនេះ។


សាលាដែលមានសភាព ទ្រុឌទ្រោម មានដូចជា វិទ្យាល័យព្រះមុនីវង្ស វិទ្យាល័យនេតយ៉ង់ និងសាលា គរុកោសល្យ វិក្រឹតការខេត្ត ដែលមាន អាគារខ្លា ចាស់ទ្រុឌទ្រោម នឹងស្នើសុំគោលការណ៍ ជួសជុលកែលម្អ និងកសាងថ្មី ឡើងវិញ តាមតំរូវការចាំបាច់មួយចំនួន។
ការចុះពិនិត្យនេះដោយ យោងតាមអនុសាសន៍ ណែនាំដ៏ខ្ពង់ខ្ពស់ ពីសម្ដេចក្រឡាហោម សខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ថ្លៃក្នុងពិធីសម្ពោធ អាគារសិក្សា នៃសាលាបឋមសិក្សា សម្ដេចជាស៊ីម កាលពីថ្ងៃទី 20 ខែមករា កន្លងទៅនេះ ដែលបានឱ្យរដ្ឋបាលខេត្ត ចុះពិនិត្យសិក្សា ស្វែងយល់ និងវាយតម្លៃ អាគារសិក្សាចាស់ចាស់មួយចំនួន ក្នុងក្រុងបាត់ដំបង និងរាយការណ៍ ស្នើសុំគោលការណ៍ ជួសជុល និងកសាងឡើងវិញ នៅអាគារ មួយចំនួន ដើម្បីឆ្លើយតប ទៅនឹងកំណើន សិស្សានុសិស្ស ពីមួយឆ្នាំទៅមួយឆ្នាំ៕