ក្រសួងអប់រំ បើកវគ្គបណ្ដុះបណ្ដាល សម្រាប់គ្រូនិងសិស្ស ថ្នាក់ទី 10 ស្ដីពី វីដេអូពិសោធន៍ តាមគោលការណ៍ វិធីស្ទែម

Mot Voyho, [05.08.21 10:17]

ក្រសួងអប់រំ បើកវគ្គបណ្ដុះបណ្ដាល សម្រាប់គ្រូនិងសិស្ស ថ្នាក់ទី 10 ស្ដីពី វីដេអូពិសោធន៍ តាមគោលការណ៍ វិធីស្ទែម

ក្រសួងអប់រំ យុវជននិងកីឡា កាលពីពេលកន្លងទៅថ្មីៗនេះ បានបើកវគ្គសិក្សា ស្ដីពី វីដេអូ ពិសោធន៍ តាមគោលវិធី ស្ទែមថ្នាក់ទី 10 ដើម្បីផ្ដល់ភាពងាយស្រួល ស្វែងយល់ ដកស្រង់ ចំណុចសំខាន់ៗ ពីខ្លឹមសារ នៃការពិសោធន៍។

ក្រសួងអប់រំបានឲ្យដឹងទៀតថា ការបើកវគ្គសិក្សានេះ អាចជួយឲ្យ លោកគ្រូអ្នកគ្រូ សិស្សានុសិស្ស ក៏ដូចជា សាធារណជនទូទៅ អាចសិក្សាស្វែងយល់ នឹកដកស្រង់ ចំណុចសំខាន់ៗ ពីខ្លឹមសារ ការពិសោធន៍ តាមគោលវិធីស្ទែម បានតាមរយៈ វេទិកា សិក្សាតាមរយៈ អេឡិចត្រូនិក របស់ក្រសួងអប់រំ យុវជននិងកីឡា តាមរយៈ https:// elearning_moeys,gov,kj។ ប្រភពដដែលបានឲ្យដឹងទៀតថា វគ្គសិក្សានេះ ផ្ដោតការ លើកកំពស់ គុណវុឌ្ឍ ដល់វិទ្យាល័យ ធនធាន ផ្ដល់ការអប់រំ ប្រកបដោយគុណភាព ប្រសិទ្ធិភាព ស្របតាមបរិបទ ថ្នាក់រៀន សតវត្សទី 21 ការអប់រំបែប ឌីជីថល និងបដិវត្តន៍ ឧស្សាហកម្ម សង្គម។

សូមបញ្ជាក់ថា វគ្គសិក្សាស្ដីពី វីដេអូ ពិសោធន៍ តាមគោលវិធី ស្ទែមថ្នាក់ទី 10 នេះមានពិសោធន៍ គីមីវិទ្យា ពិសោធន៍ រូបវិទ្យា ពិសោធន៍ ជីវវិទ្យា និងពិសោធន៍គណិតវិទ្យា៕ ប្រភព វិទ្យុជាតិ កម្ពុជា