កម្ពុជា​សម្រេច​ផ្អាក​ការនាំ​ចេញ​អង្ករ​និង​ស្រូវ លើកលែង​តែ​អង្ករ​ក្រអូប ចាប់ពី​ថ្ងៃ​០៥ មេសា តទៅ​

​ស្របពេល​ដែល​ជំងឺ​កូវី​ដ​១៩​រាលដាល​ជា​សកល ហើយ​កម្ពុជា​ក៏​មាន​អ្នក​ឆ្លង​កើនឡើង​ដល់ ១០៧​នាក់ និង ជាសះស្បើយ​២៣​នាក់ ប្រមុខ​រដ្ឋាភិបាល​កម្ពុ​ជា​បាន​មាន​វិធានការ​ជា​បន្តបន្ទាប់​
​ពិសេស ការរក្សា​ស្បៀង​ទុក​ក្នុង​ប្រទេស​ក្នុងដំណាក់កាល​នេះ​។​

​សម្តេច​តេជោ ហ៊ុន សែន បាន​ចេញ​បញ្ជា​ឲ្យ​ផ្អាក​ការនាំ​ចេញ​អង្ករ និង​ស្រូវ តែ​អនុញ្ញាត​ឲ្យ​បន្ត​នាំ​ចេញ​អង្ករ​ក្រអូប​តែប៉ុណ្ណោះ ដោយ​ចាប់​អនុវត្ត​ចាប់​ពី​ថ្ងៃ​ទី​០៥ ខែ​មេសា ២០២០​តទៅ​។​

​ការសម្រេច​នេះ សម្តេច​បញ្ជាក់ថា ដើម្បី​រក្សា​ទុក​អង្ករ​ស្រូវ សម្រាប់​ការផ្គត់ផ្គង់​ក្នុងប្រទេស និង​បំពេញ​តម្រូវការ​របស់​ប្រជាពលរដ្ឋ​។​

​ប្រមុខ​រដ្ឋាភិបាល​កម្ពុ​ជាមាន​វិធានការ​នេះ​ធ្វើឡើង​ក្នុង​ស​ន្និសិទ​កាសែត​មួយ​នៅ​វិមាន​សភាជាតិ​នា​ព្រឹក​ថ្ងៃទី​៣០ ខែ មីនា ២០២០ នេះ​៕
​អត្ថបទ ៖ ភី សុខ​