ករណី​ផ្លាកលេខ​ក្លែងក្លាយ “​បាត់ដំបង វត្ត​ម្លប់​ពោធិ​ព​ព្រឹក្ស​” ត្រូវបាន​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​ខេត្ត​បាត់ដំបង និង​មន្ត្រីនគរបាល​យុត្តិធម៌​ខេត្ត​បាត់ដំបង​ចុះ​ដក ហូត​និង​តម្រូវឱ្យ ម្ចាស់​ធ្វើ​កិច្ចសន្យា​

​គ្រប់​ផ្លាក​សម្គាល់​យានយន្ត ទាំងអស់​ត្រូវ​មាន​ទម្រង់ ដែល​អនុលោម​តាម អនុក្រឹត្យ លេខ ៧៣ អនក្រ​.​បក ស្តីពី ការចុះបញ្ជី​ផ្តល់​បណ្ណ​សម្គាល់​យានជំនិះ និង​បំពាក់​ផ្លាក​លេខ​សម្គាល់​យានជំនិះ ចុះ​ថ្ងៃ​ទី ៣ ខែ មិថុនា ឆ្នាំ ២០១៩​។​

​ម្ចាស់​រថយន្ត​ដែល​មាន​ផ្លាក​លេខ​ទម្រង់​មិន​ត្រឹមត្រូវ ឬ​ផ្ទុយ​ពី ស្មារតី​អនុក្រឹត្យ​ខាងលើ ត្រូវ​ដក​ចេញ​ជា​បន្ទាន់ រួច​ត្រូវ​ទៅ​ធ្វើ​ការចុះបញ្ជី​បំពាក់​ផ្លាក​លេខ​ស្របច្បាប់ ឱ្យបាន​ត្រឹមត្រូវ បើ​មិន​ដូច្នោះ​ទេ ក្រសួង និង​សមត្ថកិច្ច​ពាក់ព័ន្ធ នឹង​ចាត់វិធានការ​តាម​ផ្លូវច្បាប់ និង​មិន​អនុញ្ញាត​ធ្វើ​ចរាចរណ៍​លើ​ផ្លូវ​សាធារណៈ​បាន​ឡើយ​។​

::: អនុក្រឹត្យ​ស្តីពី ការចុះបញ្ជី​ផ្តល់​បណ្ណ​សម្គាល់​យានជំនិះ និង​បំពាក់​ផ្លាក​លេខ​សម្គាល់​យានជំនិះ ៖ https://www.mpwt.gov.kh/kh/documents/sub-decree/287​