នរគរបាលប៉ុស្ត៍បានបង្ហាញថាបច្ចុប្បនេះប្រជាពលរដ្ឋបានមកធ្វើសៀវភៅស្នាក់នៅបានគ្រប់ៗគ្នា ហើយការបម្រើជូនប្រជាពលរដ្ឋគឺមិនយកតម្លៃនោះទេ តាមអ្វីដែលរាជរដ្ឋាភិបាលបានដាក់អោយអនុវត្តន៍។
លោកអនុសេនីយី៍ទោ ចាត បូរិន នាយប៉ុស្ត៍រដ្ឋបាលក្តុលដូនទាវបានប្រាប់អោយដឹងថា បច្ចុប្បន្ននេះប្រជាពលរដ្ឋបានមកធ្វើសៀវភៅគ្រួសារបានគ្រប់គ្រួសារដោយមិនមានការខ្វះខាតនោះឡើយ ប៉ុន្តែលោកថាខ្វះតែសៀវភៅគ្រួសារតែប៉ុនណ្ណោះ។ ម្យ៉ាងទៀតលោកទទួលស្គាល់ថាការធ្វើសៀវភៅស្នាក់នៅកន្លងទៅហាកមានការយឺតយាវដល់ពលរដ្ឋ។
សម្រាប់សៀវភៅស្នាក់នៅនេះ គឺមានសារប្រយោជន៍សម្រាប់គ្រួសារនិមួយក្នុងការប្រើប្រាស់ក្នុងជីវភាពប្រចាំថ្ងៃ ហើយងាយស្រួលដល់នរគបាលប៉ុស្ត៍គ្រប់គ្រងផងដែរ ហើយលោកក៏បានសំណូមពរដល់គ្រប់គ្រួសារដែលមិនទាន់មានសៀវភៅស្នាក់នៅ សូមមកធ្វើនៅនរគបាលប៉ុស្ត៍ដោយមិនអស់ថវិការនោះទេ។ ចំណែកពលរដ្ឋដែលបានធ្វើសៀវភៅនេះរួចហើយក៏បានបង្ហាញពីអត្ថប្រយោជន៍នៃការប្រើប្រាស់ កិច្ចការងារផ្សេងៗទៀតផងដែរ។
បន្ថែមលើនេះទៀត លោកវរៈសេនីយ៍ឯក ឆេង ឈិ នាយការិយាល័យគ្រប់គ្រងនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងបានលើកឡើងថា ក្រុមគ្រួសារនិមួយៗគឺមិនអនុញ្ញាតអោយចុះឈ្មោះឬធ្វើសៀវភៅស្នាក់នៅពីកន្លែងបានឡើយទោះអ្នកនោះមានកន្លែងស្នាក់នៅច្រើនកន្លែងក៏ដោយ។
សៀវភៅស្នាក់នៅ គឺជាសៀវប្រើប្រាស់ជាវិធានការនគរបាលដើម្បីស្រង់ស្ថិតិចំនួនមនុស្សដែលស្នាក់នៅអចិន្ត្រៃយ៍ សៀវភៅនេះផ្តល់ជូនប្រជាពលរដ្ឋប្រើប្រាស់មិនមែនសម្រាប់តែបញ្ជាក់ពីញាតិភាព ឬសញ្ជាតិខ្មែរនៃមនុស្សដែលមានសៀវភៅនេះឡើយ។ សៀវភៅស្នាក់នៅនេះត្រូវបានផ្តល់ជូនប្រជាពលរដ្ឋដោយមិនយកថ្លៃ និងត្រូវទៅធ្វើសៀវភៅនេះនៅប៉ុស្ត៍នរគបាល។
បទយកការណ៍៖ កញ្ញា ម៉ន ឆវ័ន្ត