កសិករគួរដាំដុះបន្លែ តាមលក្ខណៈបច្ចេកទេសស្តង់ដារ សុវត្ថិភាព តាមការណែនាំរបស់ក្រសួងកសិកម្ម ដើម្បីធានាបានគុណភាព

ដើម្បីធានាបានគុណភាព សុវត្ថិភាព និងតម្រូវ ការ ការហូបចុករបស់ប្រជាពលរដ្ឋទូទាំងប្រទេស ។ ថ្មីៗក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ បានប្រកាសបញ្ជី ឈ្មោះ កសិករទីតាំង ក្រុមហ៊ុន មានរហូតទៅដល់ ៣០៦នាក់ ។ នេះបើតាមការលើកឡើងពី ឯកឧត្តម ឃឹម ហ្វីណង់ អ្នកនាំពាក្យក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ នៅលើបណ្ដេញសង្គមរបស់លោក ។

 

ឯកឧត្តម បានលើកឡើងថា បន្លែសុវត្ថិភាព ជាប្រភេទ បន្លែ ដែលប្រជាកសិករ ដាំដុះជាទ្រង់ទ្រាយ ធំ ឬ តូច ទៅតាមទំហំ ដីដោយមានការប្រើប្រាស់ ថ្នាំ បាញ់ សម្លាប់ សត្វល្អិត ផ្សេង ៗ តែ ធ្វើ ឡើង តាម លក្ខណៈ បច្ចេកទេស ត្រឹមត្រូវ ស្តង់ដា នៃ ការ ណែនាំ ច្បាស់លាស់ ហើយ កសិករ បន្លែ សុវត្ថិភាព ទទួល បានការ បណ្តុះបណ្តាល ត្រឹមត្រូវ ពី អ្នកជំនាញ កសិកម្ម ។

ឯកឧត្តមបានបន្ថែមថា បន្លែដែលទទួលស្គាល់ថា ជា បន្លែសុវត្ថិភាពលុះត្រាតែបានទទួលវិញ្ញាបនបត្រ បញ្ជាក់ជាប្រភេទ បន្លែបានអនុវត្តកសិកម្ម ល្អ (GAP) ពី ក្រសួងកសិកម្ម រុក្ខា ប្រមាញ់ និង នេសាទ ។

បើតាមការបញ្ជាក់នៅ ក្នុងបញ្ជី កសិករ និង ក្រុមហ៊ុន ដែល ទទួល បានការ ទទួលស្គាល់ ថា ជា អ្នក ដាំ និង ផ្គត់ផ្គង់ បន្លែ ដែល មាន សុវត្ថិភាព ទាំងនេះ មាន សរុប រហូតដល់ទៅ ៣០៦ នាក់ ។

បញ្ជីនោះ បាន ឲ្យដឹងថា អ្នកដាំ និង ផ្គត់ផ្គង់ បន្លែ ដែលមានសុវត្ថិភាពគឺភាគច្រើននៅ ខេត្តបាត់ដំបង ខេត្តកណ្តាល កំពង់ចាម កំពង់ឆ្នាំង កំពង់ធំ កំពង់ស្ពឺ កំពត ក្រចេះ តាកែវ ត្បូងឃ្មុំ បន្ទាយ មាន ជ័យ ពោធិ៍សាត់ ព្រៃវែង ព្រះវិហារ រាជធានី ភ្នំពេញ មណ្ឌល គី រី សៀមរាបស្ទឹងត្រែងឧត្តរមានជ័យនិង ស្វាយរៀង ៕

សម្រួលអត្ថបទ ឈឿន ថៃកឿ

ប្រភពអត្ថបទ កោះសន្ដិភាព