ជនមិនស្គាល់មុខជិះម៉ូតូ គប់គ្រាប់បែកផាវ ចូលក្នុងរបងផ្ទះរបស់ប្រធានក្រុមប្រឹក្សាស្រុកកំរៀងបង្កការភ្ញាក់ផ្អើល

Phy Sok, [03.09.21 11:49]

សមត្ថកិច្ចអោយដឹងថាមានជនមិនស្គាល់មុខបានជិះម៉ូតូ មកបំផ្ទុះគ្រឿងផ្ទុះ (ផាវគ្រាប់បែក) ដល់ មុខផ្ទះរបស់លោក ណុប សុវណ្ណ ប្រធានក្រុមប្រឹក្សា ស្រុកកំរៀង ខេត្តបាត់ដំបង ស្ថិតនៅភូមិស្វាយធំ ឃុំបឹងរាំង ស្រុកកំរៀង នាម៉ោង ៦នឹង៤៥នាទីយប់ ថ្ងៃទី ០២ខែសីហា បង្កការភ្ញាក់ផ្អើលដល់ពលរដ្ឋ ។

លោក វេ គឹមចត់ អធិការនគបាលស្រុកកំរៀង បានអោយដឹងថា ក្រោយពីទទួលបានព័ត៌មានភ្លាមៗ កម្លាំងលោក សហការជាមួយកម្លាំងអាវុធហត្ថស្រុក ចុះទៅកាន់កន្លែងកើតហេតុភ្លាមៗ ដើម្បីធ្វើការស្រាវជ្រាវ និង តាមរកជន ដែលបង្កអោយមានការបំផ្ទុះគ្រឿងផ្ទុះនេះ ។

តាមកាម៉ារ៉ាសុវត្ថិភាពដែលបំពាក់នៅផ្ទះរបស់ប្រធានក្រុមប្រឹក្សាស្រុករូបនេះបានបង្ហាញថា ខណៈមេឃ កំពុងរលឹម មានបុរស ម្នាក់ជិះម៉ូតូមកឈប់មុខផ្ទះរបស់លោកណុប សុវណ្ណ ប្រធាន ក្រុមប្រឹក្សាស្រុកកំរៀង ហើយបានគប់គ្រាប់បែកផាវ ចូលក្នុងរបងផ្ទះរបស់គាត់ ហើយគ្រាប់បាន ផ្ទះបែកផ្កាភ្លើងនៅពេលគប់ឡើងលើ ដោយមិនទាន់ធ្លាក់ដល់ដីនោះទេ ។

លោក អធិការបន្ថែមថា បើតាមសាក្សី ដែលលក់ដូរ ក្បែរកន្លែងកើតហេតុ គឺ លោក ឈួន ចាន់ភេទប្រុសអាយុ 71 ឆ្នាំនិងឈ្មោះខន មួយ ភេទស្រី អាយុ 34 បានបំភ្លឺថាពេលពួកខ្លួននៅលក់អីវ៉ាន់ក្បែរកន្លែងកើតហេតុស្រាប់តែឮសម្លេងផ្ទុះមួយកើតឡើងនៅមុខផ្ទះលោកណុប សុវណ្ណ ពួកខ្លួនបានមើលទៅឃើញមានម៉ូតូម៉ាកហុងដាឌ្រីម 1គ្រឿងពណ៌ខ្មៅមិនចាំសេរីនិងផ្លាកលេខ បើកបរដោយមនុស្សប្រុសម្នាក់មាឌធំ ពាក់អាវក្រណាត់ពណ៌ខ្មៅដៃវែងរបៀបអាវធំមានមួកបើកម៉ូតូចេញពីកន្លែងកើតហេតុយ៉ាងលឿនឆ្ពោះទៅទិសខាងលិចបាត់។

លោកបន្ថែមថា ក្រោយការពិនិត្យកន្លែងកើតហេតុនិងសាកសួរព័ត៌មាននានា លោក សន្និដ្ឋានការផ្ទុះ គ្រាប់បង្កការភ្ញាក់ផ្អើលនេះ គឺជាគ្រាប់បែកផាវ តែមិនទាន់ដឹងថាជនសង្ស័យដែលបង្កនេះមានបំណង អ្វីនៅឡើយទេ សមត្ថកិច្ចកំពុងស្រាវជ្រាវ។

លោកវេ គឹមចត់ អធិការស្រុកកំរៀងបានអោយដឹងថា លោកណុបសុវណ្ណ ជាមនុស្សចាស់ទុំ និង ស្លូតបូត មិនដែលមានបញ្ហាជាមួយអ្នកណានោះទេនាពេលកន្លងមក ។ទោះបីយ៉ាងណាលោកបញ្ជាក់ថា

សមត្ថកិច្ច លោក កំពុងធ្វើការសាក សួរព័ត៌មាននានា បន្ថែមពីក្រុមគ្រួសារលោកណុប សុវណ្ណ និង បន្តធ្វើការ ស្រាវជ្រាវរកជនសង្ស័យ ដែលបំផ្ទុះគ្រឿងផ្ទុះ (ផាវគ្រាប់បែក) ដើម្បីយកមកចាត់ការតាមផ្លូវច្បាប់ ៕ ភី សុខ