អាជ្ញាធរ​មូលដ្ឋាន​អះអាងថា ការទន្ទ្រាន​ដីព្រៃ​លិច​ទឹក​មិនមែន​មានតែ​ពលរដ្ឋ​នោះទេ គឺមាន​សម្ថ​កិច្ច​ពាក់ព័ន្ធ​

 

​អាជ្ញាធរ​មូលដ្ឋាន អះអាងថា ករណី​កាប់​ទន្ទ្រាន់​ដីព្រៃ​លិច​ទឹក មិនមែន​សុទ្ធតែ ប្រជាពលរដ្ឋ​នោះឡើយ គឺមាន​អ្នកមាន​លុយ និង​សម្ថ​កិច្ច​ពាក់ព័ន្ធ​ពីក្រោយ ។ ម្យ៉ាងទៀត មាន​អ្នក​បំផុស​ព័ត៌មាន ថា​ក្រុមហ៊ុន​ចិន ទិញយក ដី​ទាំងនោះ ដូច្នោះ​ទើប​ការទន្ទ្រាន​ដីព្រៃ​លិច​ទឹក មាន​សន្ទុះ​ខ្លាំង ។ នេះ តាម​ការលើកឡើង ក្នុង​កិច្ចប្រជុំ​វិសាមញ្ញ​របស់​ក្រុមប្រឹក្សា​ខេត្ត កាលពី​ថ្ងៃទី​២៣ សីហា កន្លងទៅ ។

លោក អ៊ឹម សា្វ​ង មេឃុំ អ​ង្ល​ង់​វិល បាន​ឆ្លើយបំភ្លឺ នៅ​ចំពោះ​អង្គប្រជុំ​ក្រុមប្រឹក្សា​ខេត្តបាត់ដំបង ថា ករណី​ទន្ទ្រាន​ដីព្រៃ​លិច​ទឹក មាន​សមាភាព​ផ្សេងៗ នៅ​ពីក្រោយ ។ ណាមួយ​លោក​ថា ដោយមាន​ព័ត​មាន​បំផុស មាន​ក្រុមហ៊ុន​ចិន​ទិញយក​ដី​តំបន់ ទើប​ធ្វើឱ្យ ករណី​ទន្ទ្រាន កើនឡើង ។

ចំណែក មេឃុំ កកោះ ស្រុក​មោង​ឬ​ស្សី វិញ ដែលមាន​បង្ហាញ​នៅមុខ អង្គប្រជុំ​ក្រុមប្រឹក្សា ក៏​មិន​ខុសគ្នា ដែរ ។ លោក​ថា ក្នុងនាម​ឃុំ បាន​ចុះ​ធ្វើការ​ទប់ស្កាត់ ហើយ​ក្នុងនាម​អាជ្ញាធរ​មូលដ្ឋាន បានដឹង​ទាំងអស់​ចំពោះ​អ្នក​ទន្ទ្រាន ដីព្រៃ​លិច​ទឹក ។

​បើតាម​រយ​បាយ​ការណ៍ ​លោក ជួង សុភា នាយ​ខណ្ឌ​រដ្ឋបាល ឆ្លើយបំភ្លឺ​នៅមុខ កិច្ចប្រជុំ​វិសាមញ្ញ ក្រុមប្រឹក្សា​ខេត្ត នោះដែរ ។ លោក​បញ្ជាក់ថា កន្លងទៅ ជំនាញ​មាន​ចុះ​ត្រួតពិនិត្យ ឃាត់​សំភារៈ និង​ផាក​ពិ​ន័​ន និង​បញ្ជូន ជនល្មើស​មក តុលាការ ។ លោក​បន្ថែមថា ពលរដ្ឋ​ចេះតែ​នាំគ្នា មើលបំណាំ​គ្នា ហើយ​ស្របពេល​មាន​ដំណឹង​ថា​មាន​ក្រុមហ៊ុន ចុះ​ទិញ​ផង​នោះ ។

​សូមបញ្ជាក់ថា បើតាម​របាយការណ៍រ​បស់​ខណ្ឌ​រដ្ឋបាល​ជល​ផល ចុង​ស្រាវជ្រាវ ការទន្ទ្រាន​ដីព្រៃ​លិច​ទឹក ក្នុង​តំបន់​ស្ថិតនៅ ស្រុក​សង្កែ និង​មោង​ឬ​ស្សី មាន​ចំនួន ជាង ៨​ពាន់ ៤​រយ ហិតា ។ បើតាម​កិច្ចប្រជុំ ក្រុមប្រឹក្សា​កាលពី​ថ្ងៃ​២៣ គណៈ​អភិបាលខេត្ត បាន​បង្កើត​អនុគណកម្មការ ដើម្បី​ធ្វើការ​ដោះស្រាយ និង​ដកហូត ដី​ដែល​ត្រូវបាន ទន្ទ្រាន​យកមក​វិញ ។

​អត្ថបទ៖ លោក ញ៉ែម ចាន់