ក្រសួងកសិកម្ម គាំទ្រលើ សេចក្តីព្រាងផែនទី បង្ហាញផ្លូវស្ដីពី ប្រព័ន្ធស្បៀង ប្រកបដោយចីរភាព សម្រាប់ប្រទេសកម្ពុជា ត្រឹមឆ្នាំ 2030

Mot Voyho, [22.07.21 09:44]

ឯកឧត្តម វេងសាខុន រដ្ឋមន្ត្រី ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបង្ហាញពីទស្សនៈគាំទ្រ លើសេចក្តីព្រាង ផែនទីបង្ហាញផ្លូវ ស្ដីពីប្រព័ន្ធស្បៀង ប្រកបដោយចីរភាព សម្រាប់ប្រទេសកម្ពុជា ត្រឹមឆ្នាំ 2030 ដោយបានផ្ដល់អនុសាសន៍ ទុកជាធាតុចូល សម្រាប់ក្រុមការងារ ក្នុងគោលបំណង ពង្រឹងប្រព័ន្ធស្បៀងនៅកម្ពុជា កាន់តែប្រសើរឡើង។

ឯកឧត្តមបានបញ្ជាក់បែបនេះ គឺនៅក្នុងកិច្ចប្រជុំ លើកទី 10 តាមប្រព័ន្ធវីដេអូ ជាមួយក្រុមការងារបច្ចេកទេស ចម្រុះ នៅព្រឹកថ្ងៃទី 21 ខែកក្កដាកន្លងទៅនេះ ដើម្បីពិភាក្សានិងពិនិត្យ វឌ្ឍនភាព លើវិស័យសន្តិសុខស្បៀង នឹកអាហារូបត្ថម្ភ ដោយបានបង្ហាញថា ការរួមគ្នាអនុវត្តគោលនយោបាយ អភិវឌ្ឍន៍កសិកម្ម ដណ្ដើម 2021 2030 គឺបន្តជំរុញ ការអនុវត្តកសិកម្មល្អ(GAP) បង្កើតកសិដ្ឋាន(GAP) សហគមន៍កសិកម្ម(GAP) ផលលិតកម្មកសិកម្ម តាម កិច្ចសន្យា។ បង្កើនផលិតភាព ពិពិធកម្ម ការកែច្នៃ កសិផល និងពាណិជ្ជូបនីយកម្ម ការប្រើប្រាស់បច្ចេកវិទ្យាបៃតង បច្ចេកវិទ្យា វៃឆ្លាត និង អាកាសធាតុ បង្កើនផលិតភាព និងប្រសិទ្ធភាព ប្រើប្រាស់ធនធាន ដី ទឹក និងធនធាន សេនេទឹក និងការផ្ដល់សេវាផ្សព្វផ្សាយ ប្រើប្រាស់បច្ចេកទេស កសិកម្មទំនើប។ ជាងនេះទៀតគឺបង្កើន ការកសាងហេដ្ឋារចនាសម្ព័ន្ធ គាំទ្រ កសិកម្ម ទឹក ផ្លូវ ភ្លើង និងហិរញ្ញវត្ថុ និងបង្កើនឥណទានកសិកម្ម ដែលមានការប្រាក់ទាប ព្រមទាំងគិតគួរអំពី សន្តិសុខស្បៀង សម្រាប់កសិករ ដែលងាយរងគ្រោះ កសិករដែលមានផ្ទៃដីតូច។ ត្រូវធ្វើសកម្មភាព រួមគ្នា ដើម្បីធានានិរន្តរភាព ប្រព័ន្ធស្បៀងអាហារ និងប្រព័ន្ធផ្គត់ផ្គង់ស្បៀងអាហារ នៅក្នុងពិភពលោក ក្នុងតំបន់ និងប្រទេសនីមួយៗ ដោយបន្ធូរបន្ថយនូវ
របាំងបច្ចេកទេស នឹកលក្ខខណ្ឌតម្រូវនានា និងកសិធុរកិច្ចស្បៀងអាហារ ដោយអនុវត្តនូវ ទស្សនទាន ការផ្គត់ផ្គង់ស្បៀងអាហារ គ្មានព្រំដែន ព្រមទាំងបង្កើតឲ្យមាន ស្តុកស្បៀងអាហារ និងប្រព័ន្ធស្បៀងបម្រុង ជាសកល ទាំងក្នុងតំបន់ ក្នុងប្រទេស តាមសហគមន៍ និងប្រព័ន្ធគ្រប់គ្រង ព័ត៌មាន សន្តិសុខស្បៀងអាហារ។

ឯកឧត្តមរដ្ឋមន្ត្រី វេងសាខុន បាទផ្ញើក្តីសង្ឃឹម យ៉ាងមុតមាំ ទៅលើអន្តរស្ថាប័ន ពាក់ព័ន្ធទាំងអស់ រួមទាំងក្រុមការងារ ផ្សេងៗទៀតថា និងសហការគ្នា ដើរតាមផែនទីបង្ហាញផ្លូវ នេះ ឆ្ពោះទៅសម្រេចគោលដៅចម្បង សម្រាប់ប្រទេសជាតិ គឺការធានា ឲ្យបាននូវសន្តិសុខស្បៀងអាហារូបត្ថម្ភ ប្រកបដោយគុណភាព សុវត្ថិភាព និងសុខមាលភាព ជូនដល់ប្រជាពលរដ្ឋ គ្រប់រូប ស្របនឹងពាក្យថា ទុក្ខកង្វល់របស់ប្រជាពលរដ្ឋ គឺជាទុក្ខកង្វល់ របស់ប្រមុខរាជរដ្ឋាភិបាល៕ ប្រភព វិទ្យុជាតិ កម្ពុជា