កម្ពុជាគាំទ្រទាំងស្រុង លើការរៀបចំ សេចក្តីថ្លែងការណ៍រួម ស្ដីពីនីរន្តរភាព នៃផលលិតកម្មកសិកម្ម និងប្រព័ន្ធស្បៀងអាហារ

Mot Voyho, [19.07.21 15:41]

ឯកឧត្តម វេងសាខុន រដ្ឋមន្ត្រីក្រសួង កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញចូលរួម ក្នុងកិច្ចប្រជុំ តាមប្រព័ន្ធវីដេអូ Conference ជាមួយឯកឧត្តម Nogami Kotaro រដ្ឋមន្ត្រីក្រសួង កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៃប្រទេសជប៉ុន ហើយក៏មានការអញ្ជើញចូលរួម ពីឯកឧត្តមរដ្ឋមន្ត្រី ក្រសួងកសិកម្ម នៃបណ្ដាប្រទេស សមាជិតអាស៊ាន មួយចំនួនទៀត រួមមានដូចជាប្រទេស ឡាវ ម៉ាឡេស៊ី ហ្វីលីពីន សិង្ហបុរី នឹងប្រទេសវៀតណាម ដើម្បីពិភាក្សា និងរៀបចំសេចក្តីថ្លែងការណ៍រួម ស្ដីពីនីរន្តរភាព នៃផលលិតកម្មកសិកម្ម និងប្រព័ន្ធស្បៀងអាហារ នាថ្ងៃទី 19 ខែកក្កដា ឆ្នាំ 2021 នេះ។

ឯកឧត្តមវេងសាខុន បានថ្លែងអំណរគុណ ដល់ឯកឧត្តម Nogsmi Kotaro ដែលជាអ្នកផ្ដួចផ្ដើម និងរៀបចំសេចក្តីថ្លែងការណ៍ រួមនេះឡើង។ សម្រាប់ជំហររបស់កម្ពុជា ឯកឧត្តមបានបញ្ជាក់ថា កម្ពុជាសូមគាំទ្រ លើសេចក្តីថ្លែងការណ៍រួមនេះ ទាំងស្រុង ព្រោះសេចក្តីថ្លែងការណ៍រួមនេះ ស្របទៅនឹងគោលនយោបាយ និងផែនការអភិវឌ្ឍន៍វិស័យកសិកម្ម កម្ពុជាឆ្នាំ 2030 ដែលបានដាក់ចេញ នៅគោលនយោបាយ 1 ជម្រុញផល្លិតកម្ម 2 បង្កើនប្រសិទ្ធភាព និងមានភាពប្រកួតប្រជែង 3 ការបង្កើនផលិតកម្មកសិកម្ម ដោយគិតគូរដល់ និរន្តរភាព បរិស្ថាន។

ក្នុងនាមជាម្ចាស់ផ្ទះ ដែលបានរៀបចំកិច្ចប្រជុំ ដ៏មានសារសំខាន់នេះ ឯកឧត្តម Nogami Kotaro បានស្វាគមន៍ និងបានលើកឡើងពីកិច្ចខិតខំប្រឹងប្រែង និងកិច្ចសហប្រតិបត្តិការ ជាមួយបណ្ដាប្រទេស លើសកលលោក ពិសេសជាមួយ ប្រទេសសមាជិកអាស៊ាន ក្នុងការប្រយុទ្ធប្រឆាំង នឹងការប្រែប្រួលអាកាសធាតុ ដែលជាដើមហេតុ ធ្វើឲ្យប៉ះពាល់ដល់ ផលលិតកម្មកសិកម្ម និងប្រព័ន្ធស្បៀងអាហារ ដាក់យើងកំពុងប្រឈម។ ឯកឧត្តមរដ្ឋមន្ត្រី បានបញ្ជាក់ជូនដល់កិច្ចប្រជុំ យ៉ាងច្បាស់ថា សេចក្តីថ្លែងការណ៍រួមនេះ មានគោលបំណងទាក់ទាញ ចំណាប់អារម្មណ៍ ឱ្យប្រទេសទាំងអស់ ក្នុងសកល លោក ងាកមកយកចិត្តទុកដាក់ មកលើប្រទេស កសិកម្ម ពិសេសប្រទេសក្នុងតំបន់ ខ្យល់មូសុង ព្រោះថា ការប្រែប្រួលអាកាសធាតុ គឺជាកត្តាសំខាន់ ដែលជះឥទ្ធិពលដល់ និរន្តរភាពនៃ ផលលិតកម្មកសិកម្ម និងប្រព័ន្ធស្បៀងអាហារ របស់ប្រទេសសមាជិកអាស៊ាន។

 

ហេតុដូចនេះ សេចក្តីថ្លែងការណ៍រួមនេះ នឹងដើរតួនាទីយ៉ាងសំខាន់ ក្នុងការចូលរួមយ៉ាង សកម្ម ជាមួយប្រទេស សមាជិកដៃគូអភិវឌ្ឍន៍ វិស័យឯកជន ដើម្បីពង្រឹង កិច្ចសហប្រតិបត្តិការ ជាអន្តរជាតិ ក្នុងការជួយដល់ប្រទេស ដែលពឹងផ្អែងលើ ផលលិតកម្មកសិកម្មជាចម្បង ទាំងធនធានហិរញ្ញវត្ថុ និងបច្ចេកទេស កសិកម្មទំនើប។

ឯកឧត្តម រដ្ឋមន្ត្រី Nogami Kotaro បានបញ្ជាក់ថា ឯកឧត្តមនិង ថ្លែងសេចក្តី ថ្លែងការណ៍រួម ស្ដីពី និរន្តរភាព ផល្លិតកម្មកសិកម្ម និងប្រព័ន្ធស្បៀងអាហារនេះ នៅក្នុងកិច្ចប្រជុំ ត្រៀមមហាសន្និបាត កំពូលពិភពលោក នៅក្នុងខេត្តកញ្ញា ឆ្នាំ 2021 នៅទីក្រុងរ៉ូម ប្រទេសអ៊ីតាលី៕ ប្រភព វិទ្យុជាតិ កម្ពុជា