រាជរដ្ឋាភិបាលកម្ពុជា ជម្រុញចលនា ស្ដារគំរបឡើង វិញ ឱ្យស្មើនឹង 50%

Mot Voyho, [23.09.21 15:57]

ថ្លែងក្នុងពិធីប្រកាស ឲ្យប្រើប្រាស់និងផ្សព្វផ្សាយ របាយការណ៍ស្ដីពី ស្ថានភាពបរិស្ថានជាតិ លើកទី ៤ និងលទ្ធផលនៃការវាយតម្លៃ ធនធានគម្របព្រៃឈើ កម្ពុជាឆ្នាំ២០១៨ នាទីស្ដីការក្រសួងបរិស្ថាន ថ្ងៃទី ២៣ ខែកញ្ញានេះ ឯកឧត្តមនេត្រភក្រ្តា រដ្ឋលេខាធិការ ក្រសួងបរិស្ថាន បានបញ្ជាក់ថា ការស្ដារនិងគ្រប់គ្រង គម្របព្រៃឈើ គឺជាកាតព្វកិច្ចរួម ដែលត្រូវទាមទារ នូវកិច្ចសហការ ពីគ្រប់ភាគីពាក់ព័ន្ធ និងប្រជាពលរដ្ឋ ក្នុងការចូលរួម ការពារនិង ដាំឡើងវិញ។ ឯកឧត្តមបានបញ្ជាក់ទៀតថា រាជរដ្ឋាភិបាលបានជំរុញ ការដាំដើមឈើ ឡើងវិញ និងការបង្កើនចំការ ឈឺដាំ ដើម្បីប្រយោជន៍ការពារ ដល់គម្របព្រៃឈើផង និងទាញយកផល ពីការដាំឈឺចំការផង សំដៅកាត់បន្ថយ សម្ពាធទៅលើ ការប្រើប្រាស់ឈើធម្មជាតិ នៅពេលដែលធនធានព្រៃឈើ បានផ្ដល់នូវអត្ថប្រយោជន៍ ទ្រទ្រង់ដល់ជីវិតមនុស្សសត្វ រាប់រយលាន នៅលើភពផែនដី និងបានបង្កើតការ ងារ គាំទ្រដល់ជីវភាពរស់នៅ របស់សហគមន៍ក្នុងតំបន់ នៅជុំវិញពិភពលោក ពិសេសកម្ពុជា បានខិតខំការពារ ឈឺឈរដើម្បី លក់ឥណទាន កាបូន ក្នុងទីផ្សារស្ម័គ្រចិត្ត។

កម្ពុជាបានធ្វើការវាយតម្លៃ ធនធានគម្រប ដីព្រៃឈើ ថ្នាក់ជាតិ បានចំនួន ៨ដង ចាប់តាំងពីមុនឆ្នាំ ១៩៧៣ រហូតដល់ឆ្នាំ ២០១៨ និងបានកំពុងបន្ត ធ្វើការវាយតម្លៃ ធនធានគម្របព្
រៃឈើ ឆ្នាំ ២០២០ និងបានធ្វើការវាយតម្លៃ ការប្រែប្រួលធនធាន ដីគម្របព្រៃឈើ នៃប្រព័ន្ធតំបន់ ការពារធម្មជាតិ ឆ្នាំ ២០០៦ ២០១៦ តាមរយៈប្រើប្រាស់ បច្ចេកវិទ្យា ប្រព័ន្ធព័ត៌មាន ភូមិសាស្រ្ត និងរូបភាពផ្កាយរណប។

តាមការវាយតម្លៃ ធនធានគម្របដីព្រៃឈើ ឆ្នាំ ២០១៨ ជាលទ្ធផលចុងក្រោយនេះ បង្ហាញថា ផ្ទៃដីព្រៃឈើ មានប្រមាណជាង ៨ លាន៥១ មុឺនហិកតា ស្មើនឹង ៤៦,៨៦% ធៀបនឹងផ្ទៃដី សរុបទូទាំងប្រទេស ដោយរួមបញ្ចូលគ្នា ទាំងផ្ទៃដីចំការកៅស៊ូ ចំការដូងប្រេង និងដំណាំហូបផ្លែដទៃទៀត។ ក្រសួងបរិស្ថាន បានបង្កើតក្រុមការងារ ផលិតផែនទី ការប្រើប្រាស់ដីព្រៃឈើ និងគម្របព្រៃឈើ ទូទាំងប្រទេស ដោយមានកិច្ចសហប្រតិបត្តិការ អ្នកជំនាញការជាតិ ពីបណ្ដាក្រសួង ស្ថាប័នពាក់ព័ន្ធ ទាំងអស់ និងមានការគាំទ្របច្ចេកទេស ពីអ្នកជំនាញការ អន្តរជាតិរួមមាន កម្មវិធីអភិវឌ្ឍន៍ នៃសហប្រជាជាតិ UNDP ទីភ្នាក់ងារសហប្រតិបត្តិការ ជប៉ុន JICA JAPAN អង្គការស្បៀង និងកសិកម្ម នៃសហប្រជាជាតិ FAO វិទ្យាស្ថានស្រាវជ្រាវ ព្រៃឈើ និងផលិតផលព្រៃឈើ ជប៉ុន FFPRI និងសាកលវិទ្យាល័យ អន្តរជាតិនានា៕ ប្រភព វិទ្យុជាតិ កម្ពុជា