ក្រសួង​សុខាភិបាល​រក​ឃើញ អ្នក​ឆ្លង​ជំងឺ Covid-19 ចំនួន​៤​ករណី​ថ្មី​បន្ថែមទៀត ដែល​ធ្វើ​ឱ្យ​ចំនួន​អ្នក​ឆ្លង​សរុប​កើន​ដល់​៥១​នាក់​

​ក្រសួង​សុខាភិបាល បាន​ប្រកាស​ឱ្យ​ដឹងថា ខ្លួន​បាន​រកឃើញ​អ្នក​ឆ្លង​ជំងឺ​កូវី​ដ​១៩ (COVID-19) ថ្មី​ចំនួន​០៤​ករណី​បន្ថែមទៀត នៅ​ថ្ងៃ​ទី​២០ ខែ​មីនា ឆ្នាំ​២០២០​នេះ ដែល​ធ្វើ​ឱ្យ​ចំនួន​អ្នក​ឆ្លង​សរុប​នៅក្នុង​ប្រទេស​កម្ពុជា បាន​កើន​ដល់​៥១​នាក់​ហើយ​។​

​ករណី​ថ្មី​នេះ មាន​ជនជាតិ​ម៉ាឡេស៊ី​ម្នាក់ នៅ​កំពង់ចាម​និង​ជនជាតិខ្មែរ​៣​នាក់ នៅ​រាជធានី​ភ្នំពេញ ១​នាក់ និង​ខេត្ត​បាត់ដំបង​២​នាក់​។​

​បច្ចុប្បន្ន អ្នកជំងឺ​ទាំង​៤​នាក់ ត្រូវបាន​ដាក់​ឱ្យ​សម្រាក​ព្យាបាល​នៅ​បន្ទប់​ដាច់ដោយឡែក ហើយ​ក្នុងចំណោម​នោះ ក៏​មាន​ផង​ដែរ​នៅ​អ្នក​ឆ្លង​ពី​អ្នក​មាន​ផ្ទុក​មេ​រោគកូ​វីដ​១៩ ដែល​ពិនិត្យឃើញ​វិជ្ជមាន ពេល​ត្រឡប់​ពី​បុណ្យ​សាសនា​មក​ពី​ប្រទេស​ម៉ាឡេស៊ី​៕

​ភី សុខ​