ផ្កាយ​បួន សេះ​ហោះ ត្រូវ​កងរាជអាវុធហត្ថ​ខេត្ត​បាត់ដំបង ចាប់ខ្លួន​

​កម្លាំង​កងរាជអាវុធហត្ថ​ខេត្ត​បាត់ដំបង បាន​ឃាត់ខ្លួន​បុរស​ម្នាក់​ដែល​បាន​បន្លំ ពាក់​ឯកសណ្ឋាន​យោធា ឋានន្ត​រស័ក ផ្កាយ​បួន កាលពី​ល្ងាច​ថ្ងៃទី​០៨​មេសា ។​

​បុរស​ដែល​ក្លែងបន្លំ​ឯកសណ្ឋាន​ដោយ​ខុសច្បាប់​នោះ​មានឈ្មោះ ណាំ កប អាយុ ៣៦ ឆ្នាំ មាន​មុខរបរ​មិន​ពិតប្រាកដ ស្នាក់នៅ​ភូមិ​ល្វា​ទេ ឃុំ​ត្រាង ស្រុក កំរៀង ខេត្ត​បាត់ដំបង ។​

​ផេ​កកងរាជអាវុធហ​ត្ថ​ខេត្ត​បាត់ដំបង​បញ្ជាក់បន្ថែម​ថា ក្រោយ​ឃាត់ខ្លួន សមត្ថកិច្ច​ដកហូត​វត្ថុតាង​រួមមាន ៖ សក្ដិ​ស្មា ផ្កាយ​៤ ចំនួន​១ គូរ​, សក្ដិ​អាវ​ប្រយុទ្ធ ១ គូរ​, ស្លាក ឈ្មោះ នាយ​ឧត្តមសេនីយ៍​១, មេដាយ ១ កំប្លេ​, ឯកសណ្ឋាន​ប្រយុទ្ធ​១ កំប្លេ​, សញ្ញា​សំគាល់ នាយ​ឧត្តមសេនីយ៍​១ គូរ និង​ស្លាក ឈ្មោះ ហង់ សំណាង ១​។​

​បច្ចុប្បន្ន​កម្លាំង​ជំនាញ​នៃ​កងរាជអាវុធហត្ថ​កំពុង​បន្ត​និតិ​វិធី​ច្បាប់ ៕

​ភី សុខ​