ស្វាយស្រស់ ចេក និងស្វាយចន្ទី របស់កម្ពុជា នាំទៅកាន់ប្រទេសចិន មានការកើនឡើង គួរឲ្យកត់សម្គាល់ រយៈពេល 8 ខែកន្លងមកនេះ

Mot Voyho, [06.09.21 10:02]

ស្ថានទូតចិន ប្រចាំនៅកម្ពុជា កាលពីពេលកន្លងទៅថ្មីនេះ បានបង្ហោះនៅលើ ផេកfacebook របស់ខ្លួន ដោយដក ស្រមតួលេខ ដែលចេញផ្សាយដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឲ្យដឹងថា រយៈពេល ៨ខែ ឆ្នាំ ២០២១ នេះ កម្ពុជាបាននាំចេញ ផ្លែស្វាយស្រស់ ចំនួនសរុប ១៦,៣ មុឺនតោន ដែលមានកំណើន ២៥,០៣% បើធៀបនឹងរយៈពេលដូចគ្នា ក្នុងឆ្នាំ ២០២០ ហើយក្នុងនោះបាននាំចេញ ទៅកាន់ប្រទេសចិន ចំនួន ២២១,២ តោន។ កម្ពុជាបាននាំចេញ ផលិតផលស្វាយ ចំនួនសរុប ប្រមាណជា ១,៤ មុឺនតោន កំណើន ២៩៥, ៩៥% បើធៀបនឹងរយៈពេលដូចគ្នា ក្នុងឆ្នាំ ២០២០ ហើយក្នុងនោះ បាននាំចេញទៅកាន់ ប្រទេសចិន ប្រមាណជា១,១ មុឺនតោន។ កម្ពុជាបាននាំចេញផ្លែចេក មានចំនួនសរុប ៣១ ម៉ឺនតោន មានកំណើន ៥៦,៧០% បើធៀបនឹងរយៈពេល ដូចគ្នាក្នុងឆ្នាំ ២០២០ ហើយក្នុងនោះបាននាំចេញទៅកាន់ប្រទេសចិន ចំនួន2៧,២ មុឺនតោន។ កម្ពុជាក៏បាននាំចេញ ស្វាយចន្ទី មានចំនួនរហូតដល់ ៨៧,៦ មុឺនតោន ដែលមានកំណើត ៣៤% ហើយក្នុងនោះបាននាំចេញ ទៅកាន់ប្រទេសចិនចំនួន ៣៦៣៩ តោន។ ប្រទេសចិនគឺជាទីផ្សារ ដ៏សំខាន់សម្រាប់ ផលិតផលកសិកម្ម ជាច្រើនរបស់កម្ពុជាយើង៕ ប្រភព AKP