ហ្គេម​ប្រភេទ​Jumpy Jumpy និង​ហ្គេម​ផ្សេងៗ​មួយចំនួនទៀត បាន​កំពុង​អុកឡុក​អ្នកប្រើប្រាស់​បណ្តាញ​សង្គម Facebook នាំឱ្យ​មាន​ការយល់ច្រឡំ​

នាយកដ្ឋាន​ព័ត៌មានវិទ្យា ថ្មីៗ​នេះ​មាន​ហ្គេម​មួយ​ប្រភេទ​ដែល​ជា Instant Game ឈ្មោះ Jumpy Jumpy និង​ហ្គេម​ផ្សេងៗ​មួយចំនួនទៀត បាន​កំពុង​អុកឡុក​អ្នកប្រើប្រាស់​បណ្តាញ​សង្គម Facebook មួយចំនួន​ធំ​នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ។​
​ហ្គេម​ប្រភេទ​នេះ អាច​ទាញ​រូប Profile របស់​គណនី Facebook មក​បង្ហាញ​លើ​អត្ថបទ​ហ្គេម និង​មានកា​ចែករំលែក​បន្ត ។ អ្វី​ដែល​នាំឱ្យ​ប៉ះពាល់​នោះ​គឺ អ្នកលេង​ហ្គេម​នេះ​បាន​ប្រើពាក្យ អសីលធម៌​លើ ចំណងជើង​អត្ថបទ ដូចជា ជំពាក់​លុយ​យូរហើយ​កាល​សង និង​ពាក្យ​ផ្សេងៗ​ទៀត ។​

​បញ្ហា​នេះ ធ្វើឱ្យ​អ្នកប្រើប្រាស់​មាន​ការយល់ច្រលំ​ថា​បុគ្គល​នោះ​យក​រូប​ខ្លួន​ទៅ​ផុស និង​ធ្វើឱ្យ​ប៉ះពាល់​ដល់ កិត្តិយស​អ្នកប្រើប្រាស់​យ៉ាងធ្ងន់ធ្ងរ​។​

​នាយកដ្ឋាន​ព័ត៌មានវិទ្យា សូមឳ្យ​អ្នកលេង​ហ្គេម​នេះ រក្សាបាន​នូវ​សេចក្ដីថ្លៃថ្នូរ សីលធម៌​សង្គម ហើយ​គួរ​បញ្ឈប់​នូវ​សកម្មភាព​ខាងលើ ជាបន្ទាន់ ។​

​សូមបញ្ជាក់​ថា​ថា​ហ្គេម​នេះ បង្កើតឡើង​ក្នុង​គោលបំណង​សម្រាប់​បងប្អូន​ដែល​មាន​គណនី Facebook លេង​កំសាន្ត ហើយ​អ្នក​បង្កើត​ហ្គេម​ប្រភេទ Instant Game ដើម្បី​រក​ប្រាក់​ចំណូល​តា​ម​រយ​:​ការទិញ Items ឬ​បានមកពី​ការផ្សាយ​ពាណិជ្ជកម្ម​ផ្សេងៗ​។​

​លើសពីនេះ នាយកដ្ឋាន​ព័ត៌មានវិទ្យា​បញ្ជាក់ថា ប្រសិន​បងប្អូន​អ្នកប្រើប្រាស់​បណ្តាញ​សង្គម​ជួប​នូវ​បញ្ហា​ដូច​រៀបរាប់​ខាងលើ អាច​ធ្វើការ Report អត្ថបទ​ហ្គេម​នេះ​បាន ដោយ​អនុវត្ត​វិធីសាស្ត្រ ដូចខាងក្រោម​៖

– នៅ​ផ្នែក​ខាងស្តាំ​លើ​អត្ថបទ ចុច​លើ​សញ្ញា “…”
– ជ្រើសរើស​យក “Find Support or Report Post”
– ជ្រើសរើស​យក “Spam” -> “Next” -> “Done”

​បើ​អ្នក​បាន​លេង​ហ្គេម​នេះ អាច​ចូល​ទៅ​លុប​វា​បាន តាមរយ​:៖
– ក្នុង​គណនី Facebook ជ្រើសរើស​យក Settings -> Instant Games
– ធ្វើការ Remove ប្រភេទ​ហ្គេម​ដូច​រៀបរាប់​ខាងលើ (​ឧទាហរណ៍​៖ Jumpy Jumpy ជាដើម​)​។​