ខ្ទឹមសជាង១ពាន់ការ៉ុង តម្លៃជិតមួយលានបាត ដែលនាំចេញគេចពន្ធពីព្រំដែនកម្ពុជា ត្រូវ អាជ្ញាធរថៃចាប់ ឃាត់

Phy Sok, [19.07.21 15:38]

មើមខ្ទឹមសស្ងួត ប្រមាណ១៤០០ការ៉ុង ទម្ងន់សរុប ២៧តោន គិតជាទឹកប្រាក់ប្រមាណ៩៥ម៉ឺនបាត ដែលដឹកចេញគេចពន្ធពីព្រំដែនកម្ពុជា ត្រូវបានកម្លាំងអង្គភាពគយរដ្ឋាករថៃ សហការជាមួយទាហាន ឈុតខ្មៅថៃ ចាប់ឃាត់ នៅម៉ោង១យប់រំលងអាធ្រាត ឈានចូលថ្ងៃទី១៩ខែកក្កដា នៅចំណុច ស្រុកអារញ្ញប្រាថេត ខេត្តស្រះកែវប្រទេសថៃ។

 យោងតាមប្រភពព័ត៌មានថៃបានអោយដឹងថា ខ្ទឹមសរស្ងួតទាំងនេះ បានដឹកតាមរថយន្តចំនួន៣គ្រឿង ចេញពីក្បែរខ្សែបន្ទាត់ព្រំដែនកម្ពុជា ចូលប្រទេសថៃ ដោយគេចមិនព្រមបង់ពន្ធស្របតាមច្បាប់ចូលរដ្ឋ តាមការកំណត់ ហើយបានធ្វើដំណើរមកដល់ចំណុចខាងលើក៏ត្រូវចាប់ឃាត់តែម្តង។

ក្រោយការឃាត់រថយន្តនៃតៃកុងដឹកខ្ទឹមសរស្ងួតទាំងបីគ្រឿងនេះ អ្នកបើកបររថយន្តទាំងនេះជាជនជាតិថៃបានសារភាពថា ខ្លួនគឺជាអ្នកស៊ីឈ្នួលដឹកអោយគេ ដោយអោយកម្មករលើកខ្ទឹមឡើងនៅក្បែរព្រំដែនកម្ពុជា និងត្រូវដឹកបន្តយកទៅដាក់នៅខេត្ត នគររាជសីមា ក៏ត្រូវអង្គភាពគយចាប់តែម្តង ។

បច្ចុប្បន្ននេះសមត្ថកិច្ចថៃកំពុងស្រាវជ្រាវរកថៅកែខ្ទឹមទាំងនេះដើម្បីអនុវត្តន៍តាមច្បាប់ ៕ អត្ថបទ ភី សុខ