ប្រេងសាំង​ធ្លាក់​សល់​តែ​២៣៥០​រៀល​ទេ​ក្នុង​មួយ​លីត្រ នៅ​កម្ពុជា រយៈពេល​១៥​ថ្ងៃ ចាប់ពី​ថ្ងៃនេះ​តទៅ​

​ដើម្បី​ជួយ​សម្រួល​ដល់​ជីវភាព​ប្រជាជន និង​ដោយ​មាន​ការរួមចំណែក​ពី​ក្រុមហ៊ុន​ចែកចាយ​ប្រេងឥន្ធនៈ​នៅ​កម្ពុជា សម្ដេច​អគ្គមហាសេនាបតី តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានសម្រេច​បញ្ចុះតម្លៃ​លក់រាយ​ប្រេងឥន្ធនៈ​នៅ​កម្ពុជា ចំនួន​៤​សេន​ដុល្លារ​ក្នុង​១ លីត្រ នេះ​បើ​តាម​សេចក្តីជូនដំណឹង​របស់​ក្រសួង​ពាណិជ្ជកម្ម ថ្ងៃនេះ​។​

​ដូច្នេះ​ថ្លៃ​លក់រាយ​ប្រេងឥន្ធនៈ​សម្រាប់​អនុវត្ដ ចាប់ពី​ថ្ងៃ​ទី​០១ ដល់ ១៥ ខែ​មេសា ឆ្នាំ​២០២០ នឹង​ចុះ​មក​ត្រឹម ២ ៣៥០​រៀល​ក្នុង​១​លីត្រ​សម្រាប់​សាំង​ធម្មតា EA92 និង ២ ៤៥០​រៀល​សម្រាប់​ប្រេងម៉ាស៊ូត​។​

​សូមបញ្ជាក់​ថា បើ​ផ្អែក​តាម​តម្លៃ​មធ្យម​ប្រេងឥន្ធនៈ​លើ​ទីផ្សារ​អន្ដរជាតិ ថ្លៃ​លក់រាយ​ប្រេងឥន្ធនៈ​រាយ​ប្រេងសាំង​ពី​ថ្ងៃ​ទី​០១ ដល់​ថ្ងៃ​ទី​១៥ ខែ​មេសា​ឆ្នាំ​២០២០ នឹង​ត្រូវ​លក់ ២ ៥៣៤​រៀល​ក្នុង​១​លីត្រ សម្រាប់​សាំង​ធម្មតា EA92 និង ២ ៦១៣​រៀល​សម្រាប់​ប្រេងម៉ាស៊ូត​៕
@ Phy sok​