ការត្រួតពិនិត្យ​គុណភាព ​និង បរិមាណ​ប្រេង​តាម​ស្ថាន​នី​យ៍​ប្រេង​ឥន្ទ​នៈ ក្នុង​ខេត្តបាត់ដំបង​

នៅក្នុង​ខេត្តបាត់ដំបង​ មាន​ស្ថាន​នី​យ៍​ប្រេង​ឥន្ទ​នៈ​ជាច្រើន​កំពុង​ធ្វើ​អាជីវកម្ម ដើម្បី​បំពេញតម្រូវការ​ប្រជាពលរដ្ឋ ដោយសារតែ​កំណើន​យានយន្ដ​មាន​កើតឡើង​គួរ​ជា​កោត​សម្គាល់ ។​ចំពោះ​ការបើក​អាជីវកម្ម​ប្រេង​ឥន្ទ​នៈ​នេះ ផងដែរ កន្លែង​ខ្លះ​បាន​ក៏បាន​ត្រួតពិនិត្យ​ត្រឹមត្រូវ តែ​កន្លែង​ទៀត​នៅ​មិន​ពុំទាន់​ត្រួតពិនិត្យ​ត្រឹមត្រូវ​ដែរ ។​

ជា​ពលរដ្ឋ​មួយរូប រស់នៅ​ក្រុង​បាត់ដំបង់​បាន​ប្រាប់ថាៈ កញ្ញា ស្រី​តូច អាយុ​២០​ឆ្នាំ បាន​ប្រាបថាៈ កញ្ញា មិនបាន​ចាប់​អារ​ម្ម​ណ៏ ការចាក់​សាំ​តាម​ស្ថានីយ៍​ឡើយ ចាក់​សាំង​គឺ​ហើយៗ មិនដឹងថា​គ្រប់​ឬ​មិន​គ្រប់​នោះទេ​។​
ស្រដៀង​គ្នា​នេះដែរ លោក គឹម វណ្ណ​ដេ​ត រស់នៅ​សង្កាត់​ទួល​តា​ឯក នៃ​ក្រុង​បាត់ដំបង បាន​និយាយ ថាៈ មិន​ចាប់​អារ​ម្ម​ណ៏​លើ​ការចាក់​សាំង​តាម​ស្ថានីយ៍​ប្រេង​ឥន្ទ​នៈ​ដែល តែ​លោក​សង្កេតឃើញថា មិនសូវមាន​អតិថិជន​លើកឡើង​ពី​ភាព​ខ្លះ​ខាត់​ផង ។ ណាមួយ​មិនសូវ​ឃើញ​មាន​អា​ជ្ងា​ធ​រពាក់​ព​ន្ធ័​ណា​ចុះមក​ត្រួតពិនិត្យ​តាម​ស្ថាន​នី​យ​ប្រេង​ឥន្ទ​នៈ​ផង​។​

​ចំនែកឯ លោក វៀង សុ​ម៉ាន់ អនុប្រធាន​មន្ទីរ​សិប្បកម្ម​និង​ឧស្សាហកម្ម​ខេត្តបាត់ដំបង​បាន​លើកឡើងថា​៖​ការត្រួតពិនិត្យ​ស្ថាន​នី​យ៍​ប្រេង​ឥន្ទ​នៈ​ពីមុខ​ជួប​ទះ​ច្រើន តែ​បច្ចុប្បន្ន​មាន​ភាពល្អប្រសើរ​ជាង​មុន ហើយ​កំរិត​លំអៀង​មាន​ប្រហែល​ ២% ឯ​ចំណុច​កំ​ហុក​ឆ្គ​ង់​មា​នន​ប្រហែល ២៥% ហើយ​យើង​តែង​ទុកពេល​ម្ចាស់​ស្ថាន​នី​យ៍​ប្រេង​ឥន្ទ​នៈ​ឲ្យ​ធ្វើការ​ជួសជុល​ឡើងវិញ ៕

បញ្ហា​នេះ ទាមទារ​ឪ្យ​អា​ជ្ងា​ធ​រពាក់​ព​ន្ធ័​មាន​ដូច កាំកុងត្រូល មន្ទីរ​សិប្បកម្ម​និង​ឧស្សាហកម្ម​ចុះ​ត្រួតពិនិត្យ​តាម​ស្ថាន​នី​ប្រេង​ឥន្ទ​នៈ​ណា​ដែល​គ្មាន​ច្បាប់​អនុញ្ញាត​ឬ​គ្មាន​ការត្រួតពិនិត្យ​ឲ្យ​បាន​ត្រឹមត្រូវ​តាម​ស្ដង់ដា​បច្ចេកទេស ដែល​ច្បាប់​បានកំណត់ ។​

បទយកការណ៍៖ អ្នក​នាង ឌិន មករា