នារី​ស្រស់ស្អាត ដែល​ប្រកាស​ថា ញាំ​ពង អាច​ការពារ ជំងឺ​កូរ៉ូណា​ប្រភេទ​ថ្មី​បាន ត្រូវ​ប៉ូលីស​ឃាត់ខ្លួន​

​ក្រោយ​ពី​បង្ហោះ​សារ​វីដ​អូ តាម Tik Tok បំផុស​អោយ​អោយ​ស្ងោរ​ពងមាន់​ញាំ​១​គ្រាប់​អាច​ការពារ​ជម្ងឺ​កូរ៉ូណា​ប្រភេទ​ថ្មី​បាន​តែ​ប៉ុន្មាន​ម៉ោង​កាលពី​ថ្ងៃ​២៦​មីនា មាន​អ្នក​មើល​រាប់សែន​នាក់​តាម​Tik Tok និង មាន​អ្នក​យក​ទៅ​បង្ហោះ​បន្ត​តាម​ហ្វេ​សប៊ុក មាន​អ្នក​មើល​រាប់​ខេ​ផង​នោះ​។​

​ការ​បង្ហោះ​សារ​បំពុលសង្គម​នេះ មិនយូរប៉ុន្មាន នៅ​ថ្ងៃ​២៧​ខែ​មីនា​នេះ កម្លាំង​ស្នងកា​រគ​បាល​ខេត្ត​សៀមរាប បាន​នាំ​ខ្លួន​ស្ត្រី​ម្នាក់​នេះ​មកកាន់​ស្នងកា​រហើយ នេះ​បើ​តាម​ការ​បង្ហោះ​ក្នុងផេក​ហ្វេស​ប៊ុក ឯកឧត្តម ជា ច័ន្ទ​បរិបូណ៌ រដ្ឋលេខាធិការ​ក្រសួង​ព័ត៌មាន​។​

​ឯកឧត្តម បានដាក់​ចំណងជើង​ថា​«​ក្រោយពី​ធ្វើ​Promotion លក់​ពង​ពី​ម្សឹលមិញ​ដោយ​ជោគជ័យ ថ្ងៃ​នេះ​ចូល​ម្លប់​បានសម្រេច »​។​

​នារី បង្ហោះ​សារ​វីដេអូ តាម​បណ្ដាញ​សង្គម Tik Tok មានឈ្មោះ​ថា​សុខ ឡី ។ ខ្លឹមសារ​មិន​ពិត​ដែល​នារី​រូបនោះ​បង្ហោះ​«​ស្រុក​ខ្ញុំ​មាន​កូនង៉ា​ទើប​កើត​បាន​២​ថ្ងៃ ហើយ​ក៏​ចេះ​និយាយ​ប្រាប់​ថា​ក្នុង​ថ្ងៃនេះ​ត្រូវ​ស្ងោរ ពង​ញ៉ាំ​ម្នាក់​មួយ​គ្រាប់ ដើម្បី​ការពារ​ជំងឺ​កូរណា ។ ហើយ​អ្នកស្រុក​ខ្ញុំ​គេ​នាំគ្នា​ផ្អើល​ទៅ​មើល​គ្រប់​គ្នា ហើយ​នាំគ្នា​ទិញ​ពង​ស្ងោ​រញ៉ាំ ហើយ​ឥឡូវ​រក​ទិញ​ពងមាន់​អត់​បាន​។ ធម្មតា​កូនង៉ា​១​ខួប​ទើប​ចេះ​និយាយ តែ​អា​នឹង​កើត​បាន​២​ថ្ងៃ​ចេះ​និយាយ អ្នក​ទាំងអស់​គ្នា​គួរតែ​ជឿ​ត្រូវ​អត់ បើ​ខ្ញុំ ខ្ញុំ​ជឿ​ម៉ង់ ព្រោះ​ឃើញ​ហ្មង​ឡើង​មួយ​ភូមិ​ផ្អើល​ទៅ​មើល ”

​លោកជំទាវ ឱ វណ្ណឌី​ន រដ្ឋលេខាធិការ​និង​ជា​អ្នកនាំពាក្យ​ក្រសួង​សុខាភិបាល​មានប្រសាសន៍​ក្នុង​កិច្ច​សម្ភា​ន៍​ជាមួយ​TVK នា​ថ្ងៃ​២៧​មីនា​នេះ​ថា ព័ត៌មាន​ក្លែងក្លាយ បំពុល​សង្គម កើតឡើង​ស្ទើរ​គ្រប់​ប្រទេស​នៅពេលដែល​មាន​បញ្ហា​រាលដាល​ជំងឺ​កូវី​ដ​១៩​នះ​។ លោកជំទាវ​បញ្ជាក់ថា ការ​ញាំ​ស៊ុត មិន​អាច​ព្យាបាល​រឺ​ការពារជំងឺ​កូវី​ដ​បានទេ កុំ​យល់ច្រឡំ ប៉ុន្តែ​ស៊ុត​វា​គ្រាន់តែ​អាច​ជួយ​បំប៉ន​សុខភាព​តែប៉ុណ្ណោះ បើ​យើង​ទទួលទាន​ជាប្រចាំ​៕
​ភី សុខ​