អភិបាលខេត្ត​បាត់ដំបង​ណែនាំ​អោយ​ពលករ​ខ្មែរ​មក​ពី​ថៃ​រាប់​រាយ​នាក់ តាម​ច្រកព្រំដែន​នៅ​ស្រុក​កំរៀង បិទ​សញ្ញា​មុខផ្ទះ​បង្ហាញ​ថា​គ្រួសារ​ខ្ញុំ​ទើប​មកពី​ប្រទេស​ថៃ​

​   

ស្រុក​កំរៀង​៖​ឯកឧត្តម​ងួន​រតនៈ​អភិបាល​នៃ​គណៈ​អភិបាលខេត្ត​បាត់ដំបង​បាន​បាន​ផ្តាំផ្ញើ​តាម​អនុសាសន៍​របស់​សម្តេច​តេជោ​ហ៊ុនសែន អោយ​ពលរដ្ឋ​ទើប​ត្រឡប់​មកពី​ប្រទេស​ថៃ​ពេល​ត្រឡប់ ទៅដល់ លំនៅដ្ឋាន ត្រូវ​បិទ​ក្រដាស​នៅមុខ​ផ្ទះ​បញ្ជាក់​ថា​គ្រួសារ​ខ្ញុំ​ទើប​មកពី​ប្រទេស​ថៃ ដើម្បី​អោយ​អ្នកភូមិ​, អាជ្ញាធរ , គ្រូពេទ្យ​រឺ​សប្បុរសជន ដែល​ចង់​មករក រឺ សួរសុខទុក្ខ​បានដឹង ។​

​ឯកឧត្តម​បញ្ជាក់ថា ការ​ដែល​ធ្វើ​ដូច​ច្នេះ មិនមែនជា ការរើសអើង​អ្វី​នោះទេ តែ​ផ្ទុយទៅវិញ​វា​ជា​រឿង​ល្អ មួយ​សម្រាប់​ផ្តល់​ព័ត៌មាន​និង​ដើម្បី រួម​គ្នា​បង្កា និង​ទប់ស្កាត់​ការឆ្លង រីក​រាលដាល នៃ​ជំងឺ កូវី​ដ​១៩ ទាំងអស់គ្នា ។​

​ការ​ថ្លែង​របស់​ឯកឧត្តម​អភិបាលខេត្ត​បាត់ដំបង​នេះ​ខណៈ​ជួប​សំណេះ សំ​ណា​ល​ជាមួយ​ប្រជាពលរដ្ឋ​ដែល ទើប​ត្រឡប់​មកពី​ប្រទេស​ថៃ​តាម​ច្រកព្រំដែន​ស្រុក​កំរៀង រាប់រយ​នាក់​នា​ថ្ងៃទី​៣១​ខែ​មីនា​នេះ​។​

​ឯកឧត្តម​អភិបាលខេត្ត​ក៏​បាន​អប់រំ​ណែនាំ​ដល់​ពលករ​ទាំងអស់​ត្រូវ​នៅ​ដោយឡែក​ពី​គ្រួសារ ក្នុង​រយៈ ពេល​១៤​ថ្ងៃ និង ពាក់​ម៉ាស់​ការពារ លាងដៃ​និង​សាប៊ូរឺ​អាកុល​អោយបាន​ញឹកញ៉ាប់ ព្រមទាំង អនុវត្តន៍ តាម​ការណែនាំ​របស់​ក្រសួង​សុខាភិបាល​ជា​ប្រចាំ​។​

​ឯកឧត្តម​បញ្ជាក់​ថា​ពលករ​រាប់រយ​នាក់​នេះ​គឺ​មាន​ទីលំនៅ​នៅតាម​បណ្តា​ខេត្ត​នានា​ក្នុងប្រទេស​កម្ពុជា ក្នុង​នោះ​ឃើញ​មាន​តំណាង​អភិបាលខេត្ត ស្វាយរៀង ខេត្ត​កំពង់ចាម និង ខេត្ត កំពង់ឆ្នាំង បាន មក ជួប​ពលរដ្ឋ​របស់​ខ្លួន និង ត្រៀម​រក​មធ្យោបាយ​ដឹកជញ្ជូន​ពួកគាត់​ទៅ​កាន់​ខេត្ត​រៀងៗ​ខ្លួន បន្ទាប់ ពី មន្ត្រី​សុខាភិបាល​បាន​ធ្វើ​ការពិនិត្យ​សុខភាព​រួច​។​

​ឯកឧត្តម បាន​ណែនាំ​អោយ​អាជ្ញាធរ មន្ត្រី​សុខាភិបាល និង ស្ថាប័ន​ពាក់ព័ន្ធ​បន្ត​សកម្មភាព​របស់​ខ្លួន​បន្តទៀត​ក្នុង​ការត្រួតពិនិត្យ​ពលករ​ខ្មែរ​ដែល​ទើប​មកពី​ប្រទេស​ថៃ​តាម​ច្រកព្រំដែន​ជា​បន្តបន្ទាប់​រៀងរាល់ថ្ងៃ ដើម្បី​ត្រួតពិនិត្យ​សុខភាព អប់រំ​ណែនាំ នានា មុន​នឹង​អនុញ្ញាតិ​អោយ​ត្រឡប់​ទៅ​ស្រុកកំណើត​វិញ​។​

​សូមបញ្ជាក់​ថា​ជំងឺ​កូវី​ដ​១៩​បាន​កំពុង​រីក​រាលដាល​កានតែ​ខ្លាំង​នៅ​បណ្តា​ប្រទេស​នានា​លើ​ពិភពលោក ក្នុង​ប្រទេស​ថៃ​ក៏​មាន​ការរីក​រាលដាល​ខ្លាំង​ផង​ដែរ ចំណែក​ប្រទេស​កម្ពុជា​យើង មាន​អ្នក​ឆ្លង មេរោគ កូវី​ដ​១៩​នេះ​កើនឡើង​១០៩​នាក់​ហើយ​ខណៈ​អ្នក​ជាសះស្បើយ​២៣​នាក់​៕

​អត្ថបទ ៖ ភី សុខ​