លោកជំទាវ វេជ្ជបណ្ឌិត ឱវណ្ណឌីន អញ្ជើញនាំយក ថវិកា របស់សម្តេចតេជោ មកប្រគល់ជូន លោកតាលោកយាយ

Mot Voyho, [06.09.21 16:26]

លោកជំទាវ វេជ្ជបណ្ឌិ ត ឱវណ្ណឌីន អញ្ជើញនាំយក ថវិកា របស់សម្តេចតេជោ មកប្រគល់ជូន លោកតាលោកយាយ ដែលស្ម័គ្រ ចិត្ត ទទួលចាក់វ៉ាក់សាំង បង្ការជំងឺកូវិត 19 នៅខេត្តកំពង់ធំ

លោកជំទាវ វេជ្ជបណ្ឌិត ឱវណ្ណឌីន រដ្ឋលេខាធិការ ក្រសួងសុខាភិបាល និងជាប្រធាន គណៈកម្មការចំពោះកិច្ច ចាក់វ៉ាក់សាំង covit-១៩ ក្នុងក្របខ័ណ្ឌទូទាំងប្រទេស រួមដំណើរជាមួយ លោកស្រី វេជ្ជបណ្ឌិត លីអាយឡែន តំណាងអង្គការ សុខភាពពិភពលោក ប្រចាំកម្ពុជា បានអញ្ជើញ នាំយកអំណោយមនុស្សធម៌ របស់ សម្ដេច តេជោហ៊ុនសែន ជាថវិកា មកចែកជូនដល់ លោកយាយលោកតា ដែលមានព្រះជន្ម ចាប់ពី ១00 ឆ្នាំឡើង ដែលស្ម័គ្រចិត្ត ចាក់វ៉ាក់សាំងបង្ការ ជំងឺកូវិត ១៩ កាលពីថ្ងៃទី ៥ ខែកញ្ញា ឆ្នាំ ២០២១ កន្លងទៅនេះ នៅខេត្តកំពង់ធំ។ ថវិកាទាំងនោះរួមមាន ៣ លានរៀល បានប្រគល់ជូនលោកតា អ៊ុកស៊ីម ដែលមានអាយុ ១០១ ឆ្នាំ រស់នៅភូមិ អន្លង់ក្រាញ់ ឃុំពពក និង ៣លានរៀលទៀត ជូនចំពោះលោកយាយ ជុំលុីវ ដែលមានអាយុ ១០៤ ឆ្នាំ រស់នៅភូមិ ស្ពានគ្រង ឃុំចំណាក្រោម ស្រុកស្ទោង ខេត្តកំពង់ធំ៕ ប្រភព AKP