កសិករខេត្តបាត់ដំបងបានធ្វើការដុះដុះស្រូវវស្សាឆ្នាំនេះបានជាង២៥ម៉ឺនហិចតាហើយ គឺលទ្ធផល ល្អជាងឆ្នាំមុន

Phy Sok, [27.07.21 14:27]

មន្រ្តីនៃមន្ទីរកសិកម្មខេត្តបាត់ដំបងបានអោយដឹងថាដោយស្ថានភាពទឹកភ្លៀងអំណោយផលពីដើមដៃកសិករនៅខេត្តបាត់ដំបងបន្តដាំដុះស្រូវវស្សាបានជាង២៥៥ ០០០ ហិចតាហើយ ពោលគឺបានជាង ៧៧ភាគរយនៃផែនការដាំដុះស្រូវសរុប៣៣០ ០០០ហិចតា ។

លោក ព្រំ វិត អនុប្រធានផែនការ គណនេយ្យនៃមន្ទីរកសិកម្មរុក្ខាប្រមញ្ញនិងនេសាទខេ ត្តបាត់ដំបងបាន អោយដឹងថា បើប្រៀបធៀបនៃការដាំដុះស្រូវវស្សាឆ្នាំមុន គឺឆ្នាំនេះការដាំដុះ ស្រូវបានលឿន នឹងច្រើនជាង១ម៉ឺនហិចតា ។

មន្រ្តីកសិកម្មខាងលើបញ្ជាក់ថាការដាំដុះស្រូវបានលឿនជាងឆ្នាំទៅនេះដោយសារតែឆ្នាំនេះការដាំដុះស្រូវបានទៅតាមរដូវកាល គឺដោយសារតែភ្លៀងធ្លាក់ ចាប់ពីខែឧសភា មក ទើបតែមានការរអាក់រអួលខ្លះ នៅខែ កក្កដា ។

បើតាម លោក ជឿន សុខុម ប្រធានការិយាល័យធារាសាស្រ្តនៃមន្ទីរធនធានទឹកបានអោយដឹងថា ការរអាក់រអួលនៃការ ធ្លាក់ភ្លៀង នៅខែកក្កដា បានធ្វើអោយស្រូវកសិករ តំបន់ខ្លះដែលឆ្ងាយ ពីប្រព័ន្ធធារាសាស្រ្ត ពិសេស ផ្នែកខាងលើនៃស្រុកមួយចំនួនមានការខ្វះខាតទឹក ។

ទោះបីយ៉ាងណាមន្រ្តីជំនាញបានលើកទឹកចិត្តកសិករដែលដាំដុះស្រូវធ្ងន់នៅតំបន់ដែលឆ្ងាយពីប្រភពទឹក និង កំពុងខ្វះខាតទឹកនោះ កុំទាន់អស់សង្ឃឹម និង កុំទាន់ភ្ជួររាស់ចោលនាំអោយខាតបង់ ព្រោះស្រូវ ធ្ងន់វាធន់នឹងអាកាសធាតុណាស់ ។ កសិករត្រូវរង់ចាំខែ ក្រោយៗទៀត ទឹកភ្លៀងនឹងមានធ្លាក់ ច្រើនគួរសម ដោយយោងតាមការព្យាករណ៍ របស់ក្រសួងធនធានទឹកនាពេលកន្លងមក ។

ព្រំវិត អនុប្រធានផែនការគណនេយ្យនៃមន្ទីរកសិកម្មបានមានប្រសាសន៍បន្ថែមថា កន្លងទៅមន្ទីរបាន ចុះអប់រំផ្សព្វផ្សាយដល់កសិករទៅតាមការណែនាំរបស់ក្រសួងកសិកម្មជាបន្តបន្ទាប់ដែរ ដោយសារតែ អាកាសធាតុ បច្ចុប្បន្ន មានការប្រែប្រួល ហើយ ប្រព័ន្ធធារាស្រ្តរបស់យើង មិនទាន់អាចគ្រប ដណ្តប់លើផ្ទៃដីធ្វើស្រែរបស់កសិករបានគ្រប់គ្រាន់នោះ ។ កសិករដែលមានដីឆ្ងាយពីប្រព័ន្ធធារាស្រ្ត ត្រូវប្តូរយុទ្ធសាស្រ្តនៃការដាំដុះស្រូវ ដោយកន្លែងដែលធ្លាប់ដាំស្រូវធ្ងន់ ដូរមកដាំស្រូវកណ្តាល កន្លែង ដែលធ្លាប់ដាំដុះស្រូវកណ្តាល ដូរមកធ្វើស្រូវស្រាលវិញ ជាការល្អ ។

មន្រ្តីជំនាញបានអោយដឹងថាបច្ចុប្បន្ននេះខេត្តបាត់ដំបងមានប្រព័ន្ធធារាស្រ្តអាចគ្របដណ្តប់លើដីស្រែរបស់កសិករបាន៦០ ទៅ ៧០ភាគរយហើយ ខណៈដែលប្រព័ន្ធធារាស្រ្តធំៗមួយចំនួនកំពុងបន្តអភិវឌ្ឍន៍ ដូចជា ប្រព័ន្ធធារាសាស្រ្តទំបន់សាលាតាអន ស្ថិតនៅស្រុកឯកភ្នំ ប្រព័ន្ធធារាស្រ្តទំនប់ដូនទ្រី ស្ថិតនៅក្បាល ស្ទឹងមោង និង ទំនប់ស្ទាក់ទឹក នៅឃុំតាក្រី ស្រុកកំរៀងជាដើម ។ បើទំនប់ទាំងនេះធ្វើរួច អាចស្រោចស្រោពផ្ទៃដីស្រែរបស់កសិកររាប់ម៉ឺនហិចតាបន្ថែមទៀត ៕ អត្ថបទ លោក ភី សុខ