បុរសម្នាក់បានសម្រេចចិត្តចងកសម្លាប់ខ្លួន បន្ទាប់ពីដើរលាបងប្អូន

Phy Sok, [18.08.21 14:34]

សមត្ថកិច្ចអោយដឹងថាបុរសម្នាក់ជាកម្មករ បានសម្រេចចិត្តចងករ សម្លាប់ខ្លួន ក្រោយពីបានដើរ លា បងប្អូន គ្រប់គ្នា មុននឹងសម្រេចចិត្តធ្វើអត្ថឃាតខ្លួនឯង ។ហេតុការណ៍បេះបានកើតឡើងនៅម៉ោង៦ ព្រឹកថ្ងៃទី១៨ខែ សីហា នៅ ចំណុចក្រុម ទី១៥ ភូមិពពាលខែ ឃុំអូរតាគី ស្រុកថ្មគោល ខេត្តបាត់ដំបង។

បើតាមការបំភ្លឺរបស់លោក វឹង សាវេត ភេទប្រុស អាយុ៥៧ឆ្នាំជាឱពុកបានអោយដឹងថា នៅមុនកើតហេតុ កូនរបស់ខ្លួនឈ្មោះ វេត សាវឿន អាយុបានដើរប្រាប់បងប្អូនថា ឲ្យទៅជួយរកលុយឲ្យពុកនិងម៉ែផង នឹងដើរលាបងប្អូនថា លាៗហើយគ្រប់គ្នា រហូតដល់ថ្ងៃទី 16 ខែសីហាឆ្នាំ 2021 វេលាម៉ោង 6:00 នាទី ខ្លួននិងប្រពន្ធបានជិះម៉ូតូទៅធ្វើបុណ្យ បងប្អូននៅអំពិលប្រាំដើម ស្រុកបវេល ដោយទុកកូនឈ្មោះសាវឿននៅផ្ទះតែឯងឲ្យនៅចាំផ្ទះ លុះដល់ថ្ងៃទី 18 ខែសីហាឆ្នាំ 2021 វេលាម៉ោងប្រហែល 04 និង00នាទី ស្រាប់តែឈ្មោះឈឺន គឹមសាន ត្រូវជាប្អូនថ្លៃ បានទូរសព្ទ័ប្រាប់ថាកូនរបស់ខ្លួនឈ្មោះវេត សាវឿន បានចងក និងដើមប្រខុបខាងមុខផ្ទះស្លាប់បាត់ហើយ។

ក្រោពីពិនិត្យសាកសព និង ស្រាវជ្រាវ សមត្ថកិច្ចមូលដ្ឋានបានសន្និដ្ឋានថា ជនរងគ្រោះពិតជាធ្វើអត្តឃាត ចងកសម្លាប់ខ្លួនឯងពិតប្រាកដមែន មូលហេតុដោយសារតែមានវិបត្តិផ្លូវចិត្ត ៕ អត្ថបទ ភី សុខ