គណៈសង្ឃ​នាយក​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ៖ ព្រះសង្ឃ​គ្រប់​វត្ត​ទូទាំង​ប្រទេស​ផ្អាក​ពិធី​បុណ្យចូលឆ្នាំ​ប្រពៃណី​ជាតិខ្មែរ ដើម្បី​ទប់ស្កាត់​ការឆ្លង​រាលដាល​ជំងឺ​កូវី​ដ​១៩

សម្តេចព្រះ​សង្ឃនាយក ន​ន្ទ ង៉ែត បាន​ពិត​ថេរ​ដីកា ដល់​ព្រះ​មេគុណ ព្រះគ្រូ​អនុគណ និង​ព្រះចៅអធិការ​គ្រប់​វត្ត ទូទាំង​២៥​ខេត្ត​ក្រុង អោយ​ផ្អាក​កម្មវិធី​បុណ្យចូលឆ្នាំ​ប្រពៃណីជាតិ​នាពេលខាងមុខ ដែល​នឹង​ប្រព្រឹត្ត​ទៅ​នា​ថ្ងៃ​ទី​១៣ ដល់ ១៦ ខែ​មេសា ឆ្នាំ​២០២០​។​

​ថេរ​ដីកា​ចុះ​ថ្ងៃ​ទី​០៧​ខែ​មេសា​អោយ​ផ្អាក​ពិធី​បុណ្យ​ចូល​ឆ្នាំ​នេះ​ដើម្បី​ជៀសវៀង​កុំអោយ​មាន​ការប្រមូលផ្តុំ​មនុស្សម្នា​ច្រើន នៅ​តាម​ទី​វត្ត​អារាម ដើម្បី​បញ្ជៀ​ស​ការឆ្លង​រាលដាល ជំងឺ កូវី​ដ​១៩ ដែល​កំពុង​រាលដាល​ជា​សកល​។​

​ពុទ្ធបរិស័ទ អាច​ចម្រើន​មេត្តាភាវនា​ចំពោះ​សព្វ​សត្វ​ទាំងពួង បំពេញ​បុណ្យ​កុសល រក្សាសីល​តាម​ប្រពៃណី​អោយ​បាន​ជាប់​ជានិច្ច​និង​រៀបចំ​គ្រឿង​សក្ការបូជា មាន​ទាន ធូប ផ្កា​ភ្ញី​ថ្វាយ​ព្រះ​រតនត្រ័យ និង នំ​ចំណី​ផ្លែឈើ​ជាដើម គោរព​ជូន​មាតាបិតា ត្រកូល​រាមច្បង ព្រមទាំង​រៀបចំ​ទទួល​ស្វាគមន៍ ទេវតា​ឆ្នា​ថ្មី នៅ​គេហដ្ឋាន​រៀងៗ​ខ្លួន តាម​អនុសាសន៍​របស់​សម្តេច​តេជោ​ហ៊ុនសែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​៕

​ភី សុខ​