ប្រលងថ្ងៃដំបូង៖ បេក្ខជនចំនួន ២២ នាក់ និងអនុរក្ស អប្បមាទ ជំនួយការជំនួន ២០ នាក់ មានបញ្ហាសុខភាព

ប្រលងថ្ងៃដំបូង៖ បេក្ខជនចំនួន ២២ នាក់ និងអនុរក្ស អប្បមាទ ជំនួយការជំនួន ២០ នាក់ មានបញ្ហាសុខភាពមានបេក្ខជន ចំនួន ២២ នាក់ និងអនុរក្ស អប្បមាទ ជំនួយការចំនួន ១០ នាក់ មានបញ្ហាសុខភាព ក្នុងអំឡុងដំណើរការ សំណេរការប្រឡង សញ្ញាបត្រ មធ្យមមកសិក្សាទុតិយភូមិ សម័យប្រលង ៖ ៨ តុលា សម្រាប់ថ្ងៃដំបូង នៃដំណើរការប្រឡង មធ្យមមកសិក្សាទុតិយភូមិ ឆ្នាំ ២០២៤។ នេះបើយោងតាម ទំព័រ facebook ផ្លូវការក្រសួង អប់រំយុវជននិងកីឡា នាល្ងាចថ្ងៃទី ៨ ខែតុលានេះ។

ប្រភពដដែលបានបញ្ជាក់ទៀតថា នៅថ្ងៃទី ១ នៃការប្រឡង មានបេក្ខជន ចំនួន ២២ នាក់ ករណីគ្រុនឈាម ៣ ករណី មកពីខេត្តស្ទឹងត្រែង កែប ឧត្តរមានជ័យ កំពត សៀមរាប បន្ទាយមានជ័យ តាកែវ ក្រចេះ កំពង់ធំ ត្បូងឃ្មុំ ប៉ៃលិន កំពង់ចាម កំពង់ឆ្នាំង ព្រះវិហារ និងអនុរក្ស អប្បមាទ និងជំនួយការជំនួន ១០ នាក់ និងសមត្ថកិច្ចមួយរូប មកពីខេត្តកំពង់ចាម មានបញ្ហាសុខភាព នៅក្នុងដំណើរការ សំណេរការប្រឡង សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិដែរ។

ក្រសួងអប់រំបានបញ្ជាក់ថា បេក្ខជន មួយចំនួន បានបន្តការប្រឡងឡើងវិញ ក្រោមការយកចិត្តទុកដាក់ មើលថែពីក្រុមគ្រូពេទ្យ បន្ទាប់ពីមានអាការៈ បានធូរស្រាល និងបេក្ខជន ផ្សេងទៀត ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ និងមានមួយនាក់ត្រូវបានបញ្ចប់ ការប្រឡង។ ក្រសួងក៏បានជំរុញ លើកទឹកចិត្ត ឲ្យបេក្ខជន ប្រឡងទាំងអស់ ត្រូវថែសុខភាពឱ្យបានល្អ សម្រាក និងបរិភោគអាហារ ឲ្យបានគ្រប់គ្រាន់ ប្រកបដោយអនាម័យ ដើម្បីទទួលបានលទ្ធផលល្អ ប្រសើរក្នុងការប្រឡង នាពេលនេះ៕ ប្រភព APP