ការថែរក្សា​សុខភាព ក្នុងពេល​អាកាសធាតុ​ប្រែប្រួល

ប្រជាពលរដ្ឋ​មួយចំនួន មានការ​ព្រួយ​បារ​ម្ម​ណ៏ ក្នុងពេល​មានការ​ផ្លាស់ប្ដូរ​អាកាស​ធាតុ ដែល​អាច​ប្រឈម​ និង ​ជំងឺឆ្លង​ផ្សេងៗ ដល់​សុខភាព​កំឡុងពេល​រដូវរំហើយ​នេះ ។ ស្របពេល​ជាមួយ​ដែរ មាន​ប្រជាពលរដ្ឋ​មួយចំនួន​ក៏បាន​យល់ដឹង ពី​ការថែរក្សា​សុ​ខ​ភាព តែ​ប្រជាពលរ​ដ្ឋមួយចំនួនទៀត​ក៏​នៅ​មិនទាន់​យល់ដឹង ។​

ជា​និស្សិត​មួយរូប​រស់នៅ​ក្រុង​បាត់ដំបង បាន​ឡើង​ថា៖ រដូវ​កាល​ផ្លាស់ប្ដូរ​អាកាសធាតុ ប្រជាជន​យើង​ភាគច្រើន តែង​ជួប​ជំងឺ​ផ្ដាស់​សាយ ក្ដៅ​ក្នុង រលាក​ច្រមុះ​ជាដើម ហើយកញ្ញា​បានបន្ដថា​៖ ដើម្បី​បង្ការ​ជំងឺ​ផ្សេងៗ ក្នុង​រដូវ​អាកាសធាតុ​ផ្លាស់ប្ដូរ​ប្រជាពលរដ្ឋ​ត្រូវ​ឲ្យ​កូនៗ​គាត់ ទទួលទាន​ទឹក​ឲ្យ​បាន​ច្រើន មិនត្រូវ​ញុាំចំណី​ណា​មិនល្អ​មានទឹក​កក និង​ ភេសជ្ជៈ​ណា​ដែលមាន​ជាតិ​ហ្គាស​ច្រើន

​ចំនែកឯ លោកស្រី ម្លិះ គឹម​បេង ប្រធាន​មណ្ឌល​សុខភាព សង្កាត់​វត្ត​គរ បាន​ឡើង​ថាៈ នៅ​រដូវ​នេះ ប្រជាជន​ភាគច្រើន ប្រឈម ជំងឺ​ផ្កាស​សាយ ឯ​ចាស់ៗ​មាន​ជំងឺ​ទឹកនោមផ្អែម ។​

យ៉ាងណា ក៏ដោយ​ទាមទារ​ឲ្យ​បងប្អូន​ប្រជាពលរដ្ឋ ត្រូវយក​ចិត្ត​ដាក់​ថែរក្សា​សុខភាព​ឲ្យ​បានល្អ​ប្រសើរ ដោយ​ត្រូវ ទទួល​ទឹក​ឲ្យ​បាន​ច្រើន​និង​ទៀងទាត់ ហើយ​ធ្វើ​លំ​ហាត់ប្រាណ​ជាប្រចាំ​ជៀសវាង​ការកើតមាន​ជំងឺ​នៅ ពេល​មាន​អាកាសធាតុ​ផ្លាស់ប្ដូរ​នេះ ។​

បទយកការណ៍៖ លោក ឈឿន ថៃកឿ