អគ្គព្រះរាជអាជ្ញា ជម្រុញឱ្យអ្នកសារព័ត៌ ត្រូវផ្តល់ព័ត៌មានច្បាស់លាស់ ដើម្បីប្រយោជន៍សង្គម

ឯកឧត្តម នួន សានអគ្គព្រះរាជអាជ្ញា នៃមហាអយ្យការអមសាលាឧទ្ធរណ៍នៃមហាអយ្យការអមសាលាឧទ្ធរណ៍បាត់ដំបង បាន ​ ជំរុញឲ្យយកព័ត៌មានល្អៗ ជូនសាធារណជន ប្រកបដោយវិជ្ជាជីវៈ និងក្រមសីលធម៌និងធ្វើជាកញ្ចក់ឆ្លុះបញ្ចាំងពីត ថភាពសង្គម ព្រោះថា សារព័ត៌មានមានសារសំខាន់ណាស់សម្រាប់សង្គមជាតិ »

ការលើកសរសើរខាងលើ ឯកឧត្តម នួន សាន បានលើកឡើងក្នុងកិច្ច​ប្រជុំពិភាក្សាជា មួយអង្គ ភាពពាក់ព័ន្ធលើការអនវត្តច្បាប់ស្តីពីរបបសារព័ត៌មាន នាព្រឹកថ្ងៃទី១៧ ខែកុម្ភ: ឆ្នាំ២០២១ នៅសណ្ឋាគារប្រស៊ីដង់ ក្រុងបាត់ដំបង ក្រោមកិច្ចសហការរៀបចំដោយអង្គការជំនួយផ្នែកច្បាប់នៃកម្ពុជា (LAC) និងមហាអយ្យការអមសាលាឧទ្ធរណ៍បាត់ដំបងដោយមានការចូលរួមពីសិក្ខាកាមចំនួន ៣៩នាក់ ក្នុងនោះមានខាងកម្លាំងនគរបាល ខសាលាឧទ្ធរណ៍បាត់ដំបង សាលាដំបូងខេត្តបាត់ដំបង អ្នកសារព័ត៌មានប្រចាំខេត្តបាត់ដំបង អង្គការលីកាដូ អង្គការអាដហុកផងដែរ។

ឯកឧត្តមក៏សំណូមពរឲ្យអ្នកសារព័ត៌មាន ត្រូវរំលេចព័ត៌មានឲ្យបានច្រើនអំពីជំងឺកូវីដ-១៩ តាមការណែនាំរបស់ក្រសួង សុខាភិបាល ដើម្បីឲ្យសាធារណជនបានកាន់តែយល់ ជៀសឲ្យផុតពីការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩ នៅតាមសហគមន៍ផងដែរ៕

អត្តបទ៖ រិន ម៉ារីយ៉ាន