ឯកឧត្តមទេសរដ្ឋមន្រ្តី គន់ គីម អញ្ជើញផ្តល់ផ្ទះជាអំណោយរបស់សម្តេចតេជោដល់អតីតយុទ្ធជនជាង១០ខ្នងបន្ថែមទៀតនៅខេត្តបាត់ដំបង

Phy Sok, [17.09.21 14:53]

ឯកឧត្តមទេសរដ្ឋមន្រ្តី គន់ គីម អគ្គលេខាធិការ គណៈកម្មាធិការកណ្តាលសមាគមអតីតយុទ្ធជនកម្ពុជាបានអញ្ជើញផ្តល់ផ្ទះ ដល់អតីតយុទ្ធជន ក្រីក្ររ ដែលមានដីតែគ្មានផ្ទះ ចំនួន១១ខ្នងបន្ថែមទៀត ក្នុងចំណោមគម្រោង៥៦ខ្នង នៅស្រុកក្រុងចំនួន៤ ខេត្តបាត់ដំបង នារសៀលថ្ងៃទី១៧ខែកញ្ញា២០២១ ។

ផ្ទះចំនួន១១ខ្នងដែលផ្តល់ជូនដល់អតីតយុទ្ធជនខេត្តបាត់ដំបងនាពេលនេះ មានផ្តល់ជូន អតីតយុទ្ធជនក្រុងបាត់ដំបង ៣ខ្នង ស្រុកសង្កែ២ខ្នង ស្រុកបាណន់៣ខ្នង និង ស្រុកបីខ្នង។

ក្នុងឱកាសសំណេះសំណាលនិងផ្តល់ជូនផ្ទះដល់អតីតយុទ្ធជននេះដែរមានការ អញ្ជើញចូលរួមឱកាស នោះ មានឯកឧត្តមងួនរតនៈអភិបាលនៃគណអភិបាលខត្តបាត់ដំបងលោក ឧត្តមសេនីយ មាស សុវណ្ណ មេបញ្ជាការកងរាជអាវុធហត្ថនៃជាប្រធាន សមាគមអតីតយុទ្ធជន កម្ពុជាខេត្តបាត់ដំបង ព្រមទាំងស្ថាប័នពាក់ព័ន្ធជាច្រើនទៀត។

ឯកឧត្តម ងួនរតនៈអភិបាលនៃគណៈអភិបាលខេត្តបាត់ដំបងបានមានប្រសាសន៍អោយដឹងថា គិតមកទល់ពេលនេះប្រធានសមាគមអតីតយុទ្ធជនខេត្តបាត់ដំបងបានកសាងផ្ទះដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតជោហ៊ុនសែន ជូនដល់អតីតយុទ្ធជនមានជីវភាពក្រីក្ររមានដីតែមិនមានផ្ទះ បានចំនួន ជាង២៦០ខ្នងផ្ទះហើយ គឺនៅសល់តែជាង៣០ខ្នងទៀតប៉ុណ្ណោះនឹងរួចតាមផែនការ។

ឯកឧត្តមបន្តថា សមាគមអតីតយុទ្ធជនកម្ពុជាខេត្តបាត់ដំបង តែងតែ យកចិត្ត ទុកដាក់លើក ស្ទួយជីវភាពនិងដោះស្រាយការលំបាកផ្សេងៗ ដល់អតីតយុទ្ធជន តាមការចង្អុល បង្ហាញរបស់ ប្រមុខរាជរដ្ឋាភិបាល ក៏ដូចជាឯកឧត្តមអគ្គលេខាធិការកណ្តាលសមាគមអតីយុទ្ធជនកម្ពុជា ។

ក្នុងឱកាសនោះឯកឧត្តម ទេសរដ្ឋមន្រ្តី គន់ គីម អគ្គលេខាធិការកណ្តាលសមាគមអតីយុទ្ធជនកម្ពុជា ក៏បានថ្លែងអំណរ គុណ និងកោតសរសើរដល់ប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្តបាត់ដំបង ដែលបានខិតខំយក ចិត្តទុកដាក់ជួយដល់អតីតយុទ្ធជន នាពេលកន្លងមក ។ឯកឧត្តម ក៏បាននាំការ ផ្តាំផ្ញើរសួរសុខទុក្ខ ពីសំណាក់ សម្តេចតេជោហ៊ុនសែន ប្រមុខរាជរដ្ឋាភិបាលដល់ អតីតយុទ្ធជន ទាំងអស់ នៅខេត្តបាត់ដំបង ដែលបាន លះបង់សាច់ស្រស់ឈាមស្រស់ ការពារប្រទេសទេស និង ចូលរួមរក្សា សន្តិភាព ជារាជរដ្ឋា ភិបាល ។

ឯកឧត្តម បានជម្រុញ ដល់ ប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្តបាត់ដំបងនិងអាជ្ញាធរខេត្ត ធ្វើការជំរឿន គ្រួសារអតីត យុទ្ធជនក្រីក្ររនិងមានដីតែគ្មានផ្ទះបន្ថែមទៀត ដើម្បីសម្តេចតេជោផ្តល់ផ្ទះជូនពួកគាត់ ។

ឯកឧត្តមបន្ថែមថា កាលពីថ្ងៃទី១២កញ្ញា សម្តេច ហ៊ុន សែន ទទួលបានមេដាយសហប្រធានកិច្ចប្រជុំកំពូលសន្តិភាពពិភពលោក2021 (World Summit Peace) ពីមហាសន្និបាតនៃក្តីសង្ឃឹមលើកទី៧ ក្រោមប្រធានបទស្តីពី “សន្តិភាពនៅតំបន់អាស៊ីប៉ាស៊ីហ្វិក” ដោយទទួលបានថវិការ១ លានដុល្លារភ្ជាប់ជាមួយផង ។ឯកឧត្តមបញ្ជាក់ថា សម្តេចនិងផ្ទេរ ថវិការនេះ ទៅជួយកសាងផ្ទះ ជូនដល់អតីតយុទ្ធជន ដែលមានជីវភាពក្រីក្ររនៅទូទាំងប្រទេស ប្រហែល ២០០ខ្នងបន្ថែមទៀត ៕ អត្ថបទ ភី សុខ