អាជ្ញាធរជាតិព្រះវិហារ ចាប់ផ្ដើមសាងសង់ មណ្ឌលបដិសណ្ឋារកិច្ច សម្រាប់ភ្ញៀវទេសចរ

Mot Voyho, [04.08.21 10:16]

អាជ្ញាធរជាតិព្រះវិហារ បានឲ្យដឹង កាលពីព្រឹកថ្ងៃទី 3 ខែសីហាកន្លងទៅនេះថា អាជ្ញាធរចាប់ផ្ដើមសាងសង់ មណ្ឌលបដិសណ្ឋារ សម្រាប់ទទួលភ្ញៀវទេសចរជាតិ និងអន្តរជាតិ ដែលបានមកទស្សនា រមណីយដ្ឋានប្រាសាទព្រះវិហារនេះ។

ប្រភពពីអាជ្ញាធរជាតិ ព្រះវិហារ បានឲ្យដឹងថា មណ្ឌលបដិសណ្ឋារកិច្ច សម្រាប់ទទួលភ្ញៀវ ទេសចរណ៍នេះ មានទីតាំងស្ថិតនៅ ទល់មុខសារមន្ទីរ ធម្មជាតិសកល សម្ដេចតេជោហ៊ុនសែន ព្រះវិហារ ហើយមណ្ឌល បដិសណ្ឋារកិច្ច នេះមានដូចជា អាគារផ្ដល់សំបុត្រ អគារផ្ដល់ព័ត៌មាន អាគាររំចង់ ចំណតសាធារណៈ ចំណតសហគមន៍ និងបន្ទប់ទឹកជាដើម។ បន្ទាប់ពីសាងសង់រួច នៅពាក់កណ្ដាលឆ្នាំ 2022 ខាងមុខនេះ មណ្ឌលបដិសណ្ឋារកិច្ច នឹងក្លាយជាគោលដៅ ទេសចរណ៍ 1 សម្រាប់ភ្ញៀវទេសចរ មកទស្សនាប្រាសាទព្រះវិហារ ហើយអាចផ្សារភ្ជាប់ ទៅនឹងគោលដៅ ទេសចរណ៍ផ្សេងៗទៀតក្នុងតំបន់៕ ប្រភព AKP