ផ្ទុះសេ បង្កជា អគ្គិភ័យឆាបឆេះផ្ទះ និង ត្រាក់ទ័រ ប្រជាពលរដ្ឋ នៅក្នុងស្រុកកំរៀង តែសំណាងគ្មានរងគ្រោះដល់មនុស្ស

Phy Sok, [03.08.21 13:22]

សមត្ថកិច្ចអោយដឹងថា អគ្គិភ័យភ័តមួយបានបំផ្លាញផ្ទះប្រជាពលរដ្ឋអស់ ១ខ្នងទំហំនិង ឆេះរោងដាក់ត្រាក់ទ័រ មួយខ្នងទៀត ខ្ទេច និង ខូចខាតត្រាក់ទ័រមួយកំណាត់ផងដែរ កាលពីរសៀលថ្ងៃទី០២ខែសីហាឆ្នាំ ២០២១ នៅចំណុចក្រុមទី០៥ ភូមិអូគគីរ ឃុំត្រាង ស្រុកកំរៀង ខេត្តបាត់ដំបង។

ផ្ទះដែលឆាបឆេះនោះ មានទំហ៊ំ៤ម x៥ម ធ្វើពីឈើជញ្ជាំងក្តា ប្រក់ស័ង្កសី និងឆេះអស់រោងដាក់ត្រាក់ទ័រ ១ខ្នងទៀតទំហំ ៨ម x៦ម ជាកម្មសិទ្ធរបស់ម្ចាស់ឈ្មោះណាំ កប ភេទប្រុស អាយុ ៣៩ឆ្នាំ មានទីលំនៅ នៅទីតាំងកើតហេតុខាងលើ។

សមត្ថកិច្ចដកស្រង់សម្តីជនរងគ្រោះបញ្ជាក់ពីមូលហេតុដែលនាំឲ្យកើតមានអគ្គិភ័យខាងលើនេះ គឺបណ្តាលមកពីឆ្លងចរន្តអគ្គិសនី ព្រោះមុនពេលកើតហេតុគាត់បានលឺសម្លេងផ្ទុះបែកផ្កាភ្លើង បន្ទាប់មកបានដាច់ចរន្តបង្កជាអណ្តាតភ្លើងឆាបឆេះឡើងបង្កការភ្ញាក់ផ្អើលតែម្តង។

សមត្ថកិច្ចអោយដឹងថា ទ្រព្យសម្បត្តិដែលបាត់បង់មាន÷ សម្ភារប្រើប្រាស់នៅក្នុងផ្ទះជាច្រើន រួមទាំងឆេះត្រាក់ទ័រដាក់ចតនៅក្រោមរោងប៉ះពាល់អស់មួយផ្នែក និងមិនមានមនុស្សរងគ្រោះដោយសារហេតុការណ៍នេះទេ៕