អគ្គីភ័យឆាបឆេះផ្ទះប្រជាពលរដ្ឋខ្ទេច១ខ្នងក្នុងក្រុងបាត់ដំបងមិនទាន់ដឹងមូលហេតុ

ផ្ទះឈើប្រជាពលរដ្ឋមួយខ្នងត្រូវបានអណ្តាតភ្លើងឆាបឆេះទាំងស្រុង កាលពីម៉ោងជាង២រសៀល ថ្ងៃទី ១០ខែមិនាឆ្នាំ២០២២ នៅចំណុចក្រុមទី០៤ ភូមិព្រៃកូនសេក សង្កាត់អូរចារ ក្រុង/ខេត្តបាត់ដំបង ។

សមត្ថកិច្ចអោយដឹងថាអគ្គីភ័យនេះបណ្តាលឲ្យឆេះផ្ទះ ០១ ខ្នង ទំហំ ៥*១០ ម៉ែត្រ ធ្វើអំពីឈើប្រក់ស័ង្កសី របស់ឈ្មោះ ម៉ូវ មូល ភេទប្រុស អាយុ ៥០ ឆ្នាំ មុខរបរ បើកបរ មានទីលំនៅចំណុចកើតហេតុខាងលើ (ឆេះអស់ទាំងស្រុង) ។

ក្រោយអណ្តាតភ្លើងឆាបឆេះគេឃើញមានកម្លាំងបង្ការ ពន្លត់អគ្គីភ័យ និងសង្គ្រោះ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានបញ្ជូនរថយន្តចុះជួយពន្លត់ អណ្តាតភ្លើងមិនអោយរាលដាលបន្តនិងមិនបណ្តាលឲ្យមានមនុស្សស្លាប់ ឬរងរបួសក្នុងករណីនេះទេ ។


សមត្ថកិច្ចមិនទាន់ដឹងមូលហេតុនៃការបង្កអោយមានអគ្គីភ័យនះកើតឡើងនៅឡើយ ដោយមន្រ្តីជំនាញកំពុងពិនិត្យស្រាវជ្រាវ។ភីសុខ