ផ្ទះបិទខ្ទប់ជាច្រើនខ្នងក្នុងសង្កាត់វត្តគរ ទទួលបានអំណោយមនុស្សធ៌មរបស់សម្តេច ស ខេង

Phy Sok, [21.07.21 14:32]

ខេត្តបាត់ដំបង: ផ្ទះប្រជាពលរដ្ឋជាច្រើនគ្រួសារ នៅក្នុងសង្កាត់វត្តគរ ដែលត្រូវបានក្រុមគ្រូពេទ្យ និងអាជ្ញាធរធ្វើការបិទខ្ទប់រយ:កាលកន្លងមក ដោយសារតែពាក់ព័ន្ធនិងជំងឺកូវីដ-១៩ ត្រូវបានក្រុមការងារមនុស្សធ៌មនាំយកអំណោយទៅចែកជូនដើម្បីជួយសម្រាលដល់ជីវភាពប្រចាំថ្ងៃដែលកំពុងជួបការលំបាក។

នៅព្រឹកថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២១នេះ ក្រុមការងារមនុស្សធ៌មរបស់សម្តេច ស ខេង ដឹកនាំដោយឯកឧត្តម ច័ន្ទ សុផល អ្នកដំណាងរាស្ត្រមណ្ឌលបាត់ដំបង ឯកឧត្តម អ៊ុត ក្លឹង ទីប្រឹក្សាផ្ទាល់សម្តេច ស ខេង និងជាប្រធានអង្គភាពរដ្ឋាករទឹកបាត់ដំបង លោក ព្រួញ រិទ្ធថា ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត ព្រមទាំងចៅសង្កាត់ជាច្រើនរូប បានចុះទៅជួបសំណេះសំណាល សួរសុខទុក្ខ ព្រមទាំងបាននាំយកអំណោយទៅចែកជូនប្រជាពលរដ្ឋចំនួន៣០គ្រួសារ ដែលកំពុងត្រូវបានបិទខ្ទប់ ក្នុងនោះរួមមាន អង្ករ ទឹកត្រី ទឹកសុីអុីវ មី ទឹកបរិសុទ្ធ និង ត្រីខ ។ នៅតាមផ្ទះនីមួយៗ ឯកឧត្តម ច័ន្ទ សុផល ក៏បានផ្តាំផ្ញើអោយបងប្អូន ប្រជាពលរដ្ឋ ត្រូវអនុវត្តន៍ បីកុំ និង បីការពារ អោយបានគ្រប់ៗគ្នា ដើម្បីជៀសអោយផុតពីជំងឺកូវីដ-១៩ ដ៏កាចសាហាវនេះ៕