ក្បួនដាក់ឈ្មោះកូនចៅ តាមថ្ងៃកើត

ឈ្មោះមនុស្សម្នាក់ៗ មិនត្រឹមតែសំគាល់ លើអត្តសញ្ញាណបុគ្គលប៉ុណ្ណោះទេ  គឺថែមទាំងមានអត្តន័យ ទៅតាមពេលវេលាថ្ងៃកើត ។ ដូច្នោះប្រសិនបើ ចង់អោយឈ្មោះបុត្រធីតា របស់លោកអ្នក មានអត្តន័យល្អ សម្រាប់ជាឧបនិស្ស័យ នៅពេលពួកគេធំឡើង ។

ថ្ងៃនេះយើងសូមនែនាំលោកអ្នក អំពីក្បួនដាក់ឈ្មោះកូនតាមថ្ងៃកើត ដែលបានដកស្រង់ពីសៀភៅ«ពិធីរៀបអាពា៍ពិពាហ៍ខ្មែរ» ភាគ១ ។ យោងតាមសៀវភៅនេះ ក្បួនតាំងឈ្មោះមានច្រើនយ៉ាង ដូចជាទក្សាបករណ៍ លេខសាស្រ្ត អាយតនៈ ៦មហាភូត ជាដើម។  ក្បួនតាំងឈ្មោះនេះរៀបរៀងតាមក្បួនទក្សាបករណ៍ សម្រាប់ការប្រសូត ក្នុងថ្ងៃទាំង៧ ។

អត្តន័យក្បួនទន្សាបករណ៍ទាំង៨
• បរិវារ ៖បក្សពួក, មិត្តភក្តិ ,សាច់ញាតិ, កូនចៅ, បរិវារ ,អ្នកតូច
• អាយុ៖ សុខភាពល្អ, អាយុវែង, សុខកាយសប្បាយចិត្ត
• តេជ៖ អំណាច, បារមី,ឥទ្ធិពល,កត្តិយស ,ឈ្មោះសម្លេង
• សិរី ៖ សុភមង្គល ,សុវត្តិភាព ,សិរីសួស្តី, អសង្ហារិមទ្រព្យ ,ជោគលាភ ,មន្តស្នេហ៍
• មូលៈ៖ទ្រព្យសម្បត្តិ,លុយកាក់, មាសប្រាក់ ,ផលប្រយោជន៍ ,មរតក, ផលកម្រៃ ,ជោគជ័យ
• ឧស្សាហៈ ៖ សេចក្តីឧស្សាហ៍, តស៊ូ, ពុះពារ, ព្យាយាម ,អត់ធ្មត់ ,ទទួលខុសត្រូវ
• មន្រ្តី ៖ ការឧត្ថម្ភ, ជ្រោមជ្រែង ,លើកស្ទួយ,សង្គ្រោះ ,ការងារ
• កាឡកិណី៖ ស៊យ ,អពមង្គល, ឧបសគ្គ ,គ្រោះថ្នាក់ ,សត្រូវ ,ហាយនភាព

១. ក្បួនឈ្មោះសម្រាប់អ្នកកើតថ្ងៃអាទិត្យ

 

ការតាំងឈ្មោះបុគ្គលដែលកើត ថ្ងៃអាទិត្យ តាមក្បួន បោរាណាចារ្យ និយមបដិបត្តិមក គឺ ធ្វើតាមទក្សាកំណើតគឺ៖ បរិវារ អាយុ តេជៈ សិរី មន្រ្តី ឧស្សាហៈ និងមូលៈ  ព្រោះជាហេតុនៃស្រោមគ្រោះ ។ ប៉ុន្តែហាមដាក់ឈ្មោះអក្សរកាឡិណី គ ម ស ហ ឡ ៥តួនេះព្រោះហេតុជាបាបគ្រោះ ។

២.ក្បួនឈ្មោះសម្រាប់អ្នកកើតថ្ងៃចន្ទ័

 

ហាមដាក់ឈ្មោះអក្សរជាកាឡកិណី  អ ១តួនេះ ព្រោះជាហេតុនៃ បាបគ្រោះ ។

៣.ក្បួនឈ្មោះសម្រាប់អ្នកកើតថ្ងៃអង្គារ 

 

ហាមដាក់ឈ្មោះអក្សរជាកាឡកិណី  ក ខ គ ឃ ង ៥តួនេះ ព្រោះជាហេតុនៃបាបគ្រោះ ។

៤.ក្បួនឈ្មោះសម្រាប់អ្នកកើតថ្ងៃពុធ

 

ហាមដាក់ឈ្មោះអក្សរជាកាឡកិណី  ច ឆ ជ ឈ ញ ៥តួនេះ ព្រោះជាហេតុនៃបាបគ្រោះ ក្បួនសម្រាប់អ្នកកើតពេលយប់។ ចំណែកអ្នកកើតពេលថ្ងៃវិញ ហាមដាក់ឈ្មោះអក្សរជាកាឡកិណី ប ផ ព ភ ម ព្រោះជាហេតុនៃបាបគ្រោះ ។

៥.ក្បួនឈ្មោះសម្រាប់អ្នកកើតថ្ងៃព្រហស្បតិ៍

 

ហាមដាក់ឈ្មោះអក្សរជាកាឡកិណី  ត ថ ទ ធ ន ៥តួនេះ ព្រោះជាហេតុនៃបាបគ្រោះ ។

៦.ក្បួនឈ្មោះសម្រាប់អ្នកកើតថ្ងៃសុក្រ 

ហាមដាក់ឈ្មោះអក្សរជាកាឡកិណី  យ រ ល វ ៤តួនេះ ព្រោះជាហេតុនៃបាបគ្រោះ ។

៧.ក្បួនឈ្មោះសម្រាប់អ្នកកើតថ្ងៃសៅ

 

ហាមដាក់ឈ្មោះអក្សរជាកាឡកិណី  ដ ឋ ឌ ឍ ណ ៥ តួនេះ ព្រោះជាហេតុនៃបាបគ្រោះ ។

«មើលដោយវិចារណញាណ  រៀនដោយគំនិត ប្រើជីវិតដោយប្រាជ្ញា »