កម្ពុជា​បញ្ចប់​សុពលភាព​ធ្វើដំណើរ​ក្នុងប្រទេស​ត្រឹម​ម៉ោង​៦​ព្រឹក ថ្ងៃទី​១៦​ខែ​មេសា​នេះ​វិញ ដើម្បី​សម្រួល​ការធ្វើដំណើរ​កុំអោយ​កកស្ទះ​

​សម្តេចនាយក​រដ្ឋមន្ត្រី​ហ៊ុន​សែន បាន​កែសម្រួល​បញ្ចប់​សុពលភាព​បទបញ្ជា​នៃ​ការធ្វើ​ដំណើរ​ក្នុងប្រទេស ត្រឹម​ម៉ោង​ង​៦​ព្រឹក​ថ្ងៃ​ទី​១៦​ខែ​មេសា​២០២០​វិិញ ដោយយោង​តម្រូវការ​ជាក់ស្តែង ក្នុងការ​សម្រួល​ការធ្វើ​ដំណើរ​របស់​ប្រជាពលរដ្ឋ​ដើម្បី​បញ្ជៀ​ស​ការកកស្ទះ ពេល​រង់ចាំ​បើក​ចរាចរណ៍​ឆ្លងកាត់​ពី​ខេត្ត​មួយ​ទៅ​ខេត្ត​មួយ​។ នេះ​បើ​យោងតាម​សេចក្តីសម្រេច​របស់​ប្រមុខ​រដ្ឋាភិបាល​ធ្វើ​ឡើង​នា​ថ្ងៃ​ទី​១៦​មេសា ។​

​សូមបញ្ជាក់​ថា បទបញ្ជា​លេខ​០២ ប​.​ប ចុះ​ថ្ងៃ​ទី​០៩​ខែ​មេសា ស្តី​ពី​ការដាក់កំហិត​នៃ​ការធ្វើដំណើរ​ក្នុងប្រទេស ក្នុងទិសដៅ​ទប់ស្កាត់​ការឆ្លង​រាលដាល​ជំងឺ​កូវី​ដ​១៩ ត្រូវ​បញ្ចប់​សុពលភាព​នៅ​ត្រឹម​ម៉ោង​២៤.00​នាទី ថ្ងៃទី​១៦​ខែ​មេសា​ឆ្នាំ​២០២០ តែ​រាជរដ្ឋាភិបាល​សម្រច​បញ្ចប់​សុពលភា​ពត្រឹម​ម៉ោង​០៦​ព្រឹក​ថ្ងៃ​ទី​១៦​ខែ​មេសា​ឆ្នាំ​២០២០​វិញ​៕
​ភី សុខ​