សម្ដេចក្រឡាហោមសខេង ប្រាប់ឱ្យភាគីពាក់ព័ន្ធ បង្កើនកិច្ចសហការជាមួយ ដៃគួរអន្តរជាតិ ប្រឆាំង ការជួញដូរមនុស្ស

Mot Voyho, [13.08.21 09:19]

ថ្លៃងក្នុងកិច្ចប្រជុំ បូកសរុបលទ្ធផលការងារ ប្រឆាំងការជួញដូរមនុស្ស ឆមាសទី 1 របស់គណៈកម្មាធិការជាតិ ប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ហៅកាត់ថា គជបជ កាលពីថ្ងៃទី 12 ខែសីហាកន្លងទៅនេះ តាមប្រព័ន្ធអនឡាញ សម្ដេចក្រឡាហោមសខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធាន គជបជ បានមានប្រសាសន៍ ជម្រុញណែនាំ ឲ្យគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ត្រូវសហការជាមួយ ដៃគូអន្តរជាតិនានា លើការងារប្រយុទ្ធប្រឆាំង អំពើជួញដូរមនុស្ស គ្រប់រូបភាព ដើម្បីឈានទៅកាត់បន្ថយ អំពើខុសច្បាប់ នេះ ឱ្យមកនៅ ចំនួន តិចបំផុត។

សម្ដេចក៏បានលើកទឹកចិត្ត ដល់មន្ត្រីជំនាញទាំងអស់ ត្រូវតែពុះពារ គ្រប់ឧបសគ្គ និងភាពប្រឈមទាំងឡាយ ហើយរួមគ្នារៀបចំ ទិន្នន័យដើម្បី ចងក្រងជាប្រព័ន្ធ ចែកចាយ ផ្សាយឲ្យកាន់តែទូលំទូលាយ ថែមទៀត។ ជាមួយគ្នានេះផងដែរ សម្ដេចក៏បាន សម្ដែងការសាទរ និងកោតសរសើរចំពោះ កិច្ចខិតខំប្រឹងប្រែង របស់ថ្នាក់ដឹកនាំ និងមន្ត្រីពាក់ព័ន្ធ គ្រប់ក្រសួងស្ថាប័ន ក្នុងគណៈកម្មាធិការជាតិ គ្រប់ថ្នាក់រួម ទាំងកម្លាំង សមត្ថកិច្ចគ្រប់ ផ្នែក ស្ថាប័នអយ្យការ ស្ថានបេសកកម្មកាទូត នៃក្រសួងការបរទេស និងសហប្រតិបត្តិការ អន្តរជាតិ ដែលបានអនុវត្ត សកម្មភាពកន្លងមក ទោះបីជួបបញ្ហា ជួនផ្ទួន ពិសេសវិបត្តិ កូវិត 19 នេះក៏ដោយ។

លោកជំទាវ ជូប៊ុនអេង រដ្ឋលេខាធិការ និងជាអនុប្រធានអចិន្ត្រៃយ៍ គជបជ បានគាំទ្រ ចំពោះការណែនាំ នេះ ហើយលោកជំទាវ ក៏ដូចជាមន្ត្រីពាក់ព័ន្ធ ទាំងអស់នឹងអនុវត្ត អោយមានប្រសិទ្ធភាព តាមរយៈការដាក់ចេញ ជាផែនការនៅឆមាសទីពីរ ឆ្នាំ 2021 ក្នុងនោះមានដូចជា ការអនុវត្តច្បាប់ គោលនយោបាយ កិច្ចសហប្រតិបត្តិការ និងការបង្កើតទប់ស្កាត់ តើការជួញដូរមនុស្សជាដើម។

សូមបញ្ជាក់ថា នៅក្នុងឆមាសទីមួយ ឆ្នាំ 2021 នេះ អាជ្ញាធរបានតាមដាន ស្រាវជ្រាវបង្ក្រាប អំពើជួញដូរមនុស្ស និងអំពើធ្វើអាជីវកម្ម ផ្លូវភេទ សរុបបាន 198 ករណី លើ 63 ករណី កើនឡើងចំនួន 135 ករណី ធៀបនឹងឆ្នាំ 2020 ឃាត់ខ្លួនជនសង្ស័យ បញ្ជូនទៅសាលាដំបូង ចំនួន 291 នាក់ និងបានជួយសង្គ្រោះ ជនរងគ្រោះ ចំនួន 721 នាក់ ក្នុងនោះមាន អាយុក្រោម 15 ឆ្នាំ 88 នាក់ អាយុពី 15 ដល់ 17 ឆ្នាំ 63នាក់ និងអាយុពី 18 ឆ្នាំឡើង 570 ហើយប្រគល់ឱ្យមន្ទីរសង្គមកិច្ច 25 នាក់ និងប្រគល់ឱ្យគ្រួសារ ចំនួន 696ទៀតផង៕ ប្រភព វិទ្យ្ជាតិ កម្ពុជា