ពលករខ្មែរឆ្លងដែនខុសច្បាប់ ចូលវ្រទេសថៃ៦០នាក់ រួមទាំងមេខ្សល់ត្រូវឃាត់ខ្លួន

សមត្ថកិច្ចថៃឃាត់បានរថយន្ត ៥ គ្រឿងដែលមាន មេខ្យល់ថៃ ៦ នាក់ និងពលករខ្មែរចំនួន ៦០ នាក់ ត្រូវបាននាំយកទៅសាកសួរពាក់ព័ន្ធនឹងករណីលបឆ្លងដែនខុសច្បាប់ចូលទៅក្នុងប្រទេសថៃ ដើម្បីរកការងារធ្វើនៅវេលាម៉ោង ៤ និង ៣០ នាទី ទៀបភ្លឺ ព្រឹក ថ្ងៃទី ២០ ខែតុលា ឆ្នាំ២០២១ លើកំណាត់ផ្លូវជាតិលេខ ៣៤៨ ក្នុងឃុំម៉ៃណងសៃ ស្រុកអារញ្ញប្រាថេត ខេត្តស្រះកែវ ឈមនឹងស្រុកសំពៅលូនខេត្តបាត់ដំបង។

 

ប្រភពបញ្ជាក់ថាកម្លាំងតម្រួតនៃអធិការដ្ឋានស្រុកអារញ្ញប្រាថេត បានស្ទាក់ឃាត់រថយន្តចំនួន ៥ គ្រឿងនឹះបន្ទាប់ពីមានការសង្ស័យ ខណះរថយន្តទាំងនោះកំពុងបោះពួយយ៉ាងលឿនក្នុងទិសដៅ ពីគោកខ្យូង ឆ្ពោះទៅអារញ្ញប្រាថេត។

ក្រោយពេលសមត្ថកិច្ចឃាត់ត្រួតពិនិត្យគឺមានជនជាតិថៃចំនួន ៦ នាក់ ជាមេខ្សល់និងមានពលករខ្មែរសរុបចំនួន ៦០ នាក់ ក្នុងនោះមានមនុស្សធំ ៥៤ នាក់ និងក្មេង ៦ នាក់ ដែលពួកគេបានជិះរថយន្តបម្រុងបន្តចូលទៅក្នុងទឹកដីថៃរកការងារធ្វើ។ក្រោយឃាត់ខ្លួនពួកគេបានសារភាពថា ម្នាក់ៗត្រូវចំណាយអោយមេខ្យល់ចាប់ពី ៤.០០០ បាត ដល់ ៦.៥០០ បាត នៅពេលជូនទៅដល់គោលដៅ។


ប្រភពបញ្ជាក់ថាបច្ចុប្បន្នមេខ្យល់ដែលជាជនជាតិថៃទាំង ៦ នាក់ ត្រូវបានឃាត់ខ្លួនដើម្បីអនុវត្តន៍តាមផ្លូវច្បាប់ ដោយឡែកពលករខ្មែរទាំង ៦០ នាក់ កំពុងត្រូវបានបញ្ជូនទៅអធិការដ្ឋាន ស្រុកអារញ្ញប្រាថេតដើម្បីសាកសួរបន្ត ។
សូមបញ្ជាក់ថាពលករខ្មែរទាំងអស់សុទ្ធតែបានចាក់វ៉ាក់សាំងការពារកូវីដ-១៩ គ្រប់គ្នា យ៉ាងតិចក៏បានចាក់លើកទី១ដែរ៕ អត្ថបទ : ភី សុខ