IMF អនុម័តថវិកា ជាង 1500 លានដុល្លា ឲ្យកម្ពុជាដោះស្រាយ ផលប៉ះពាល់ នៃជំងឺកូវិត 19

Mot Voyho, [11.08.21 15:57]

ក្រុមប្រឹក្សាភិបាល នៃមូលនិធិ រូបិយវត្ថុ អន្តរជាតិ IMF បានអនុម័ត ការវិភាជ ថវិកាចំនួន 1,56 ពាន់លានដុល្លា អាមេរិក ឱ្យមកកម្ពុជា ដើម្បីដោះស្រាយផលប៉ះពាល់ នៃជំងឺកូវិត 19 និងស្ដារសេដ្ឋកិច្ច របស់ខ្លួនឡើងវិញ។ ថវិកាដែលកម្ពុជាទទួលនេះ ស្មើនឹង 0,24% នៃកញ្ចក់មូលនិធិ ពិភពលោករបស់ IMF ក្នុងតម្លៃសរុបជាង 650 ពាន់លាន ដុល្លាអាមេរិក ដែលត្រូវបាន អនុម័តឡើងដើម្បី ជម្រុញលទ្ធភាព ទូទាត់ការចំណាយរបស់ សាកលលោក។ នេះបើតាមការឲ្យដឹង ពីអង្គការ អុកហ្វាម នៅរសៀលថ្ងៃទី 11 ខែសីហានេះ។

លោកស្រី លឹមសុលីន នាយិកាប្រចាំប្រទេសកម្ពុជា នៃអង្គការ អុកហ្វាម បានបញ្ជាក់ថា កញ្រ្ចប់ មូលនិធិពិសេសនេះ គឺជួយប្រទេសកំពុងអភិវឌ្ឍ រួមទាំងកម្ពុជាផងដែរ ដើម្បីដោះស្រាយ ផលប៉ះពាល់ នៃជំងឺកូវិត 19 និងស្ដារសេដ្ឋកិច្ចរបស់ខ្លួនឡើងវិញ។ លោកស្រីកត់សម្គាល់ថា រហូតមកដល់ពេលនេះ រាជរដ្ឋាភិបាលកម្ពុជា បានធ្វើការងារយ៉ាងល្អ ដើម្បីទប់ស្កាត់ ការចម្លងមេរោគ នេះ ព្រមទាំងគាំទ្រ ក្រុមប្រជាពលរដ្ឋងាយរងគ្រោះ ក្នុងការដោះស្រាយ ការបាត់បង់មុខរបរ របស់ពួកគេតាមរយៈ ការអនុវត្តកម្មវិធី ផ្ទេរសាច់ប្រាក់ ដោយផ្អែកលើប្រព័ន្ធជំនួយ សង្គមរបស់ខ្លួន។ ទោះជាយ៉ាងនេះក៏ដោយ លោកស្រីអំពាវនាវ ឲ្យរាជរដ្ឋាភិបាលកម្ពុជា បន្តធ្វើការដោយតម្លាភាព និងរួមគ្នាជាមួយ អង្គការសង្គមស៊ីវិលដទៃ ដើម្បីប្រើប្រាស់ ហិរញ្ញប្បទាន ឥតសំណងបន្ថែមនេះ ឲ្យបានល្អបំផុត ឧទាហរណ៍ ដោយផ្ដល់អាទិភាព លើការថែទាំសុខភាព ជាសកល និងការវិនិយោគ លើកិច្ចគាំពារសង្គម ដែលអាចកាត់បន្ថយ វិសមភាព ដើម្បីសម្រេចបាន ការងើបឡើង ពីជំងឺរាតត្បាត ជាសកលនេះ ប្រកបដោយលក្ខណៈ សមភាព នឹងកាន់តែមាន និរន្តរភាពថែមទៀត ដែលបច្ចុប្បន្ន វិស័យសេដ្ឋកិច្ច ក្រៅប្រព័ន្ធ តំណាងឱ្យ 87,5% នៃសេដ្ឋកិច្ចកម្ពុជា ត្រូវបានរាយការណ៍ថា កំពុងប្រឈម នឹងការបាត់បង់មុខរបរ ចំនួន 6 លាននាក់ អំឡុងពេលជំងឺកូវិត 19 រាតត្បាតជាសកល៕ ប្រភព វិទ្យុជាតិ កម្ពុជា