ផលប៉ះពាល់​ពី​ការដុត​កាកសំណល់ នៅ​ទីលាន​ដុត​សម្រាម​

ប្រជាពលរដ្ឋ​ក្នុង​សង្កាត់​ស្លា​កែ​ត ដែល​រស់​នៅតាម ផ្លូវ​ទៅ​ប្រសាទ​ឯក​ភ្នំ​បាន​ត្អូញត្អែរ ពី​កា​ដុត​សំរាម​របស់​ក្រុមហ៊ុន ធ្វើ​ឲ្យ​មានការ​ប៉ៈ​ពាល់​ដល់​ប្រជាពលរដ្ឋនៅក្នុង​តំបន់​នេះ​ជាច្រើន​ឆ្នាំ ហើយក៏​មិនទាន់​ឃើញ​ខាង​អា​ជ្ងា​ធរ​ពាក់ព័ន្ធ​ណា​ចុះ មក​ដោះស្រាយ​នៅឡើយ​ដែរ ។​

ជា​ពលរដ្ឋ​រស់នៅ​ម្នាក់ មាន​អាយុ​38​ឆ្នាំ បងស្រី​ពិសី ជា​ឈ្មោះ​ដែល​វិទ្យុជាតិ​កម្ពុជា​បានដាក់​ឲ្យ បាន​ប្រាប់ថា​៖ តំបន់​នេះ​ហុយផ្សែង​ខ្លាំងណាស់ ជាពិសេស ពេលព្រឹក និង​ពេលយប់ ។ ការដុត​សំរាម​តំបន់​នេះ អាច​បណ្ដាល​ឲ្យ​ប៉ៈ​ពាល​ដល់​សុខភាព​ប្រជាជន​ដែល​នៅក្បែរនោះ ជាពិសេស​ក្មេងៗ​និង​មនុស្ស​ចាស់ ។ បងស្រី​បន្ដថា នៅ​មិនទាន់​ឃើញ​មាន​ខាង​អា​ជ្ងា​ធរ​ពាក់ព័ន្ធ​ណា​ចុះមក​ដោះស្រាយ​នៅឡើយ​ទេ ។​

បងស្រី​ក៏​សូម​សំណួ​ម​ពរ​ដល់​អា​ជ្ងា​ធរ​ពាក់ព័ន្ធ ទាំងអស់ ជួយ​ដោះស្រាយ​បញ្ហា​ផ្សែងហុយ​នៅ​តំបន់​នេះ​ផង ពីព្រោះ​តំបន់​នេះ​អាច​ទទួល​រង់​ប៉ៈ​ពាល់​សុខភាព​ជាច្រើន​ពី​ការដុត​សំរាម មួយវិញទៀត ធ្វើយ៉ាងណា​សូម​ឲ្យ​ប្ដូរ​ទីលាន​ដុត​សំរាម​ឲ្យ​ឆ្ងាយ​ពី​តំបន់​ដែលមាន​ប្រជាពលរដ្ឋ​រស់នៅ​នោះ​ទៅ ។​

ចំណែក លោក ទួត វ៉ើ​ន ចៅសង្កាត់​ស្លា​កែ​ត បានផ្ដល់​បទ​សម្ភាស​ន៏​តាម​ទូរ​សព្ទ័​ថា​៖ លោក ធ្លាប់បាន​ប្រាប់​ទៅ​ក្រុមហ៊ុន សិន​ទ្រី​នេះដែរ តែ​នៅ​ខាង​ក្រុមហ៊ុន មិន​ព្រម​អ​នុត​វត្ត​នោះទេ ។ លោក​ក៏បាន​រាយ​ការ​ណ៏​ទៅ​ថ្នាក់លើ​ហើយ​ដើម្បី​មាន​វិធានការ​ដោះស្រាយ ព្រោះ​រឿងនេះ​ហួស​សមត្ថភាព​ខាង​មូលដ្ឋាន​ដោះស្រាយ​ហើយ ។

ទីលាន​ដុត​សំរាម​ក្នុង​តំបន់​នេះ​ត្រូវបាន​ក្រុមហ៊ុន​សិន​ទ្រី នៅតែ បន្ដ​ដុត​ជា​ហួរ​ហែង ដែល​បណ្ដាល​ហ៊ុយ​ផ្សែង​មិនល្អ បណ្ដាល​ឲ្យ​ប៉ៈ​ពាល់​សុខភាព​លើ​ប្រជាពលរដ្ឋ​ក្នុង​សង្កាត់​ស្លា​កែ​ត​មួយផ្នែក​និង​សង្កាត់​ចំការ​សំរោង​មួយផ្នែក​។​

បញ្ហា​នេះ​ទាមទារ​ឲ្យ​អា​ជ្ងា​ធរ ទាំងអស់​ជាពិសេស មន្ដ្រី​ពាក់ព័ន្ធ​ត្រូវ​រក​ដំណោះស្រាយ​មួយ​សមស្រប ព្រោះ​បើ​នៅតែ​បន្ដ​ដុត​បែបនេះ​ទៀត វា​អាច​ប៉ៈ​ពាល់​ដល់​សុខមាលភាព​ប្រជាជន​កាន់តែខ្លាំង​ឡើង​។​

អត្ថបទ​៖ ឈឿន ថៃ​កឿ​

បើលោកអ្នកស្ដាប់នូវកិច្ចពិភាក្សាទាំងស្រុងសូមចុច ៖​https://www.facebook.com/fm92.70/videos/2483733271732720/?t=33