ផ្លែល្ពៅ នាំចូលចាប់ផ្តើមមានតម្លៃ ខណៈផ្លែល្ពៅក្នុងស្រុកប្រមូលផលអស់

Phy Sok, [26.08.21 14:50]

ជាច្រើនសប្តាហ៍ហើយដែលដំណាំល្ពៅក្នុងស្រុកលែងមានវត្តមានលើទីផ្សារនានា នៅក្នុងខេត្តបាត់ដំបង ខណៈដែលកសិករ បានសម្រុកនាំគ្នាប្រមូលផលលក់ដំណាលគ្នា អស់ទៅហើយ ដែលធ្វើអោយមាន តម្រូវការល្ពៅខ្លាំងលើទីផ្សារបច្ចុប្បន្ន ។

លោករ៉ា ជាឈ្មួញកណ្តាលម្នាក់បានអោយដឹងថា បច្ចុប្បន្ននេះដោយសារតែល្ពៅក្នុងស្រុក កសិករ ប្រមូលផលអស់ហើយ ដែលធ្វើតម្រូវការទីផ្សារល្ពៅច្រើន គាត់និងឈ្មួញផ្សេងទៀត បានកម្មង់ទិញ ល្ពៅនាំចូលពីប្រទេសឡាវ មកផ្គត់ផ្គង់ទីផ្សារវិញ ដែលក្នុងមួយថ្ងៃៗ រាប់សិបតោន ។

   លោកបញ្ជាក់ថាតម្លៃល្ពៅនាំចូលពីទីផ្សារឡាវថ្លៃណាស់ គឺក្នុយមួយគីឡូ ២៦០០ទៅ២៧០០រៀល ហើយយើងយកមកលក់នៅទីផ្សារក្នុងស្រុក ២៩០០រៀលទៅ៣០០០រៀលក្នុងមួយគីឡូ ខណៈល្ពៅក្នុង ស្រុកលក់ធ្លាប់លក់ បាន៥០០រៀលទៅ១០០០រៀលក្នុងមួយគីឡូ ។លោកបញ្ជាក់ថា ល្ពៅឡាវនេះ ជាល្ពៅ គេដាំរបៀបកសិកម្ម ដែលមានគ្រប់រដូវ ប៉ុន្តែរូបរាង ពណ៌សម្បុរ និង គុណភាព មិនស្អាតនិងស្អិត ដូចល្ពៅកសិករខ្មែរយើងដាំបែបធម្មជាតិនោះទេ ។

លោកថាគុណភាព និង ពណ៌សប្បុរ ល្ពៅដែលនាំ ចូលពីឡាវនេះ ជាប្រភេទលេខ៣ បើប្រៀប ធៀបល្ពៅកសិករខ្មែរយើង ដែលសម្រាប់ធ្វើចំណីសត្វ ដូច ជ្រូក គោជាដើម ប៉ុន្តែបច្ចុប្បន្ន នេះគឺល្ពៅប្រភេទ នេះលក់ លើទីផ្សារសម្រាប់ទទួលទាន ។

អាជីវករបានកត់សម្គាល់ថា កសិករខ្មែរច្រើនតែនាំគ្នាសម្រុក ដាំល្ពៅដំណាលគ្នា តាមរដូវ នឹង តាមបែបធម្មជាតិ ដល់ពេល ប្រមូលផល ក៏ដំណាលគ្នាដែរ ដែលធ្វើអោយទីផ្សារជុញ និង មានតម្លៃថោក ខណៈដែលប្រទេសឡាវ ដាំដុះលក្ខណៈបច្ចេកទេស កសិកម្ម គឺមានគ្រប់រដូវកាល នឹង មានតម្លៃថ្លៃ ខណៈមានតម្រូវការទីផ្សារខ្លាំង ។

ការដាំដុះដំណាំកសិកម្មនេះខាងក្រសួងកសិកម្មក៏ដូចមន្ទីរកសិកម្មក៏បានប្រឹងប្រែងជម្រុញដល់កសិករទាំងបច្ចេកទេសនិងជ្រើសរើសពូជជាបន្តបន្ទាប់ផងដែរ ដើម្បីផ្គត់ផ្គង់ទីផ្សារ ។

បច្ចុប្បន្ននេះផ្លែល្ពៅដែលនាំចូលពីប្រទេសឡាវ ក្រៅពីនាំចូលមកផ្គត់ផ្គង់ទីផ្សារនៅខេត្តបាត់ដំបង ក៏មានចែកចាយផ្គត់ផ្គង់នៅទីផ្សារនៅខេត្តមួយចំនួននៃប្រទេសកម្ពុជាផងដែរ៕ ភី សុខ