ភូមិ​មួយ​នៅ​ប្រទេស​ម៉ាឡេស៊ី​ប្រើ​មធ្យោបាយ​ទប់ស្កាត់​កូវី​ដ​១៩​ដោយ​តែងខ្លួន​ជា​ខ្មោច បន្លាច​អ្នកភូមិ​មិន​អោយ​ចេញពី​ផ្ទះ​ពេលយប់​

ទីភ្នាក់ងារ​ព័ត៌មាន Reuters​នា​ថ្ងៃ​ទី​១៤​មេសា​នេះ​ផ្សាយ​ថា​មាន​អ្នកស្ម័គ្រចិត្ត​ជា​ច្រើន​នាក់​ត្រូវបាន​ជ្រើសរើស​ឱ្យ​បន្លំ​ខ្លួន​ធ្វើ​ជា «​ខ្មោច​» នៅពេល​យប់ ដើម្បី​បន្លាច​ប្រជាជន​កុំ​ឱ្យ​ចេញពីផ្ទះ និង​រក្សា​គម្លាត​សង្គម ទប់ស្កាត់​ឆ្លង​រាតត្បាត COVID-19 នៅ​ភូមិ​មួយ​នៃ​ប្រទេស​ម៉ាឡេស៊ី​។​

​ភូមិ គេ​ភូ​ហ៍ (Kepuh) ស្ថិត​នៅ​កោះ​ជ្វា បានចាប់ផ្ដើម​ដាក់ពង្រាយ អ្នក​ដើរល្បាត​នៅពេល​យប់ កាលពី​ខែ​មីនា កន្លងទៅ​។ នៅក្នុង​ប្រទេស​ឥណ្ឌូណេស៊ី ខ្មោច​ត្រូវបាន​គេ​ហៅថា ផូកុ​ង «pocong» ដែល​តំណាងឱ្យ​វិញ្ញាណ​វិលវល់​របស់​អ្នកស្លាប់​។​

​ថ្លែង​ប្រាប់​ទីភ្នាក់ងារ​ព័ត៌មាន Reuters អ្នកភូមិ Kepuh ម្នាក់​ឈ្មោះ កាណូ ស៊ូ​ផាដ​ម៉ូ (Karno Supadmo) បានបញ្ជាក​ដូច្នេះ​ថា «​ចាប់តាំងពី pocong បង្ហាញ​ខ្លួន​មក ឪពុកម្ដាយ និង​កូនៗ​របស់​ពួកគេ មិន​បាន​ចេញពី​ផ្ទះ​នោះ​ទេ ហើយ​មនុស្ស​ជាច្រើន​ទៀត ក៏​មិនសូវ​ប្រមូលផ្ដុំ​គ្នា​នៅតាម​ដងផ្លូវ ក្រោយ​ការ​ថ្វាយបង្គំ​ពេល​ល្ងាច​នោះដែរ​»​។​

​បើ​តាម​គេហទំព័រ worldometers គិត​ត្រឹម​ថ្ងៃ​ចន្ទ​ម្សិលមិញ ឥណ្ឌូណេស៊ី​មាន​អ្នក​ឆ្លង COVID-19 សរុប ៤,៥៥៧​ករណី ក្នុង​នោះ​ស្លាប់ ៣៩៩​នាក់ និង​ជា​សះស្បើយ​វិញ ៣៨០​នាក់​៕
@physok​