វិទ្យាស្ថានចំនួន ៣ ក្នុងខេត្តបាត់ដំបង បាននិងកំពង់ ដុតដៃដុតជើង ដើម្បីធ្វើឲ្យមាន កម្លាំងពលកម្ម មានជំនាញពិត្រប្រាកដ ដើម្បីឆ្លើយតបទៅនិង ការចង់បានរបស់ អ្នកចង់មកវិនិយោគនៅកម្ពុជា

រាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់ សម្តេចមហាបវរ ធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានដាក់ចក្ខុវិស័យខ្ពស់ ដោយសង្កត់ធ្ងន់លើ ឆ្នាំ ២០៣០ យើងនិងក្លាយទៅជាប្រទេស ដែលមានចំណូលមធ្យម កម្រិតខ្ពស់ ហើយនិងក្លាយទៅជាប្រទេស មានចំណូលខ្ពស់ ក្នុងឆ្នាំ ២០៥០។

នេះជា ប្រសាសន៍ លោក ទីន សារាវុទ្ធ អភិបាលរង និងជាតំណាង ឯកឧត្តម សុខ លូ អភិបានៃគណ: អភិបាលខេត្តបាត់ដំបង មានប្រសាសន៍ ក្នុងកិច្ចប្រជុំ ស្តីពីកម្មវិធី សញ្ញាបត្រជាន់ខ្ពស់ បច្ចេកទេស និងពង្រឹងកិច្ចសហប្រតិបត្តិការ រវាងគ្រឹះស្ថាន សាធារណ: និងវិស័យឯកជន ដើម្បីលើកកម្ពស់ជំនាញ បច្ចេកទេសនិងវិជ្ជាជីវៈ: ស្របតាមចក្ខុវិស័យកម្ពុជា ឆ្នាំ ២០៥០ កាលពីព្រឹកថ្ងៃទី ១០ ខែមករា ឆ្នាំ២០២៥ នៅវិទ្យាស្ថានបច្ចេកទេស បាត់ដំបង។

លោកអភិបាលរងខេត្ត បានបន្តទៀតថា ដើម្បីឆ្លើយតបទៅនិងចក្ខុវិស័យ លោកបានជម្រុញ ដល់សិស្សនិស្សិត យុវជនយើងខិតខំសិក្សា នូវជំនាញបច្ចេកទេស ឲ្យបានគ្រប់គ្នា។ចូលឆ្នាំ ២០២៥-២០២៧នេះ រាជរដ្ឋាភិបាលបានចាត់ទុកថា ជាឆ្នាំរៀបចំខ្លួន ដើម្បីឈោងទៅ សម្រេចឲ្យបានគោលការណ៍ ឆ្នាំ២០៣០។ដូច្នេះទាមទារ ការចូលរួមពីយុវជនយើង ចាប់យកអាជីព ឬជំនាញណាមួយច្បាស់លាស់ ដែលជាការឆ្លើយតប ទៅនិងចក្ខុវិស័យនេះ។តែជាការអនុគ្រោះ របស់រាជរដ្ឋភិបាល និងមានគម្រោងជួយឧបត្ថម្ភ ដល់និស្សិតក្រីក្រ និងងាយរងហានិភ័យ ទទួលបានសិក្សាផងដែរ ស្របតាមចក្ខុវិស័យរបស់ រាជរដ្ឋាភិបាល មនុស្សយើងម្នាក់ យ៉ាងហោចណាស់ ត្រូវមានជំនាញមួយពិត្រប្រាកដ ក្នុងខ្លួនដោយឈរលើកត្តា ៣ គឺ រៀនឲ្យចប់ រៀនឲ្យចេះ ហើយមានការងារធ្វើ ហើយតម្លៃពលកម្មរបស់យើង ក៏មិនទាបដែរ នេះជាមហិច្ឆតា របស់រាជរដ្ឋាភិបាលយើង។យើងសង្ឃឹមថា បើមានការចូលរួម ពីគ្រប់មជ្ឈដ្ឋានពាក់ព័ន្ធទាំងអស់ នោះគោលការណ៍ ឆ្នាំ ២០៣០យើងសម្រេចបានជាគជ័យ។

សម្តេចមហាបវរធិបតី គ្រប់ការចេញទៅក្រៅប្រទេស សម្តេចតែងតែ កៀរគររកអ្នកវិនិយោគមក វិនិយោគនៅកម្ពុជា គរសួរមកវិញថា តើកម្ពុជាមានកម្លាំងពលកម្ម ដែលមានជំនាញឲ្យគេទេ។ ដូច្នេះហើយបានជា វិទ្យាស្ថានចំនួន ៣ ក្នុងខេត្តបាត់បង បាននិងកំពង់ដុតដៃ ដុតជើងរួមសហការគ្នា ក្នុងការបណ្តុះបណ្តាល ដល់សិស្ស និស្សិតយុវជន ឲ្យមានជំនាញពិតច្បាស់លាស់ ដើម្បីឆ្លើយតបទៅ និងការចង់បាន របស់អ្នកចង់មកវិនិយោគ នៅកម្ពុជាយើង។

បន្ទាប់ពីការប្រកាសដាក់ឲ្យ អនុវត្តន៍កម្មវិធី បណ្តុះបណ្តាលជំនាញវិជ្ជាជីវ: និងបច្ចេកទេសដល់យុវជនមក ពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ ចំនួន១,៥លាននាក់ ថោយសម្តេចមហាបវរធិបតី វិទ្យាស្ថានយើងខ្ញុំ មានផែនកាបណ្តុះបណ្តាល សិស្សចំនួន ៤៥០ នាក់ បានបើកវគ្គពីថ្ងៃទី ១៥ ខែមករា រហូតដល់ចុងឆ្នាំ ២០២៤នេះ វិទ្យាស្ថានសម្រេច បណ្តុះបណ្តាលសិស្សបានចំនួន ៧២៨នាក់ ស្រី ២៣០នាក់ គឺលើសផែនការ ក្នុងឆ្នាំ ២០២៤។សម្រាប់ឆ្នាំ ២០២៥ កំពង់ជ្រើសរើសសិស្សបន្តរាល់ខែ និងបើកវគ្គបណ្តុះបណ្តាល សិស្សចំនួន ១៧៧នាក់ ស្រី ៣០នាក់ នៅថ្ងៃទី ២ខែមករា ឆ្នាំ២០២៥។នេះបើយោងតាមរបាយការណ៍ របស់លោក តេង ចិន្តា នាយកវិទ្យាស្ថាន បច្ចេកវិទ្យាបាត់ដំបង។

លោកបានបញ្ជាក់ទៀតថា កម្មវិធីនេះគឺក្នុងគោលបំណង ចង់ឲ្យប្អូនៗ ជាសិស្សនិស្សិត នមកពីវិទ្យាល័យ មោងឬស្សី សង្កែ និងអ្នកពាក់ព័ន្ធ ទទួលបានព័ត៌មាន នៅសាលាបច្ចេកទេសក៏ដូចជាចង់ឲ្យក្រុមហ៊ុន សហគ្រាស ផ្តល់មតិយោបល់ ថាតើក្រុមហ៊ុន ចង់បានអ្វីពីប្អូនៗ ចង់រកការងារធ្វើ ហើយត្រូវត្រៀមលក្ខណៈអ្វីខ្លះ ដើម្បីទៅធ្វើការ នៅកន្លែងពួកគាត់។ទាំងនេះ ជាការរួមចំណែក សម្រេចគោលនយោបាយ របស់រាជរដ្ឋាភិបាល នៅឆ្នាំ ២០៣០ និងក្លាយជាប្រទេស មានចំណូលមធ្យម កម្រិតខ្ពស់៕ អត្ថបទ ម៉ូត វ៉ោយហូរ