ឯកឧត្តម ងួនរតនៈ បានណែនាំដល់ប្រជាពលរដ្ឋ ដែលមានរោគសញ្ញា សង្ស័យ នឹងជំងឺកូវិត 19 សូមឆាប់រាយការណ៍ ជូនដល់អាជ្ញាធរ ដើម្បីធ្វើតេស្ត យកសំណាកជាបន្ទាន់

Mot Voyho, [03.08.21 15:02]

ឯកឧត្តមងួនរតនៈ អភិបាលនៃគណៈអភិបាល ខេត្តបាត់ដំបង បានមានប្រសាសន៍ ក្នុងឱកាសដែលឯកឧត្តម បានអញ្ជើញចុះសួរសុខទុក្ខ ប្រជាពលរដ្ឋដែលជាប់បិទខ្ទប់ នៅភូមិក្រឡោមភ្លុក ភូមិព្រៃស្វាយ គ្រប់មោងឬស្សី បន្ទាប់ពីមានការផ្ទុះ ជាសហគមន៍ នៅជំងឺកូវិត 19 យ៉ាង គំហ៊ុក កាលពីថ្ងៃទី 3 ខែសីហានេះ។

ជាមួយគ្នានេះដែរឯកឧត្តម បានណែនាំដល់ប្រជាពលរដ្ឋ ដែលកំពុងបិទខ្ទប់នេះ សូមតាមដានសុខភាព ប្រចាំថ្ងៃរបស់ខ្លួន ជាប់ជាប្រចាំ បើសិនជាមានចេញរោគសញ្ញា សង្ស័យណាមួយ សូមប្រញាប់រាយការណ៍ ជូនដល់អាជ្ញាធរ ភូមិឃុំ ឬសមត្ថកិច្ចដែលនៅ ប្រចាំការទី នោះ ដើម្បីបញ្ជូនមន្ត្រីសុខាភិបាល ធ្វើការរៀបចំតេស្ត យក សំណាក ភ្លាមៗ ជាងនេះទៀតប្រជាពលរដ្ឋ ដែលកំពុងបិទ ខ្ទប់នេះ កុំលួចចេញក្រៅ នៅពេលដែលអាជ្ញាធរមិននៅ ការណែនាំធ្វើបែប នេះ គឺជាចេតនា បងក៏ភាព វឹកវរ កាន់តែខ្លាំង ព្រោះអ្នកជាប់បិទខ្ទប់ ទាំងអស់ជាអ្នក ដែលជាប់ពាក់ព័ន្ធផ្ទាល់ និងប្រយោលជាមួយ អ្នកជំងឺ ដូច្នេះយើងនៅមិនទាន់ដឹងថា អ្នកណាកើតអី នៅឡើយនោះទេ។

ដូច្នេះសូមបងប្អូន បន្តការឃុំខ្លួន ឲ្យបានខ្ជាប់ខ្ជួន ព្រមទាំងធ្វើការអនាម័យ ផ្ទាល់ខ្លួន ជាប្រចាំ ដោយការពាក់ម៉ាស ឧស្សាហ៍លាងដៃនិងសាប៊ូ និងទឹកអាល់កុល ព្រមទាំងហូបស្អាត ជាប់ជាប្រចាំ។ ទន្ទឹមនឹងនេះ ឯកឧត្តមអភិបាល នៃគណៈអ
ភិបាលខេត្តបាត់ដំបង បាននាំយកអំណោយ គ្រឿងឧបភោគបរិភោគ មួយចំនួន ដែលជាអំណោយ សម្ដេចក្រឡាហោមសខេង និងលោកជំទាវ មកចែកជូនដល់ក្រុមគ្រួសារ ដែលកំពុងមានការខ្វះខាត ក្នុងជីវភាពរ ក្នុងពេលកំពុងដែលធ្វើ ការបិទខ្ទប់នាពេលនេះ។

ក្នុងថ្ងៃនេះដែរ ឯកឧត្តមអភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង ក៏បានអញ្ជើញ ចុះទៅសួរសុខទុក្ខ និងនាំយកអំណោយ សម្ដេចក្រឡាហោមសខេង និងលោកជំទាវ ទៅចែកជូនដល់ កងកម្លាំងប្រដាប់អាវុធ និងមន្ត្រីសុខាភិបាល ដែលបាននឹងកំពុងប្រចាំការនៅ តាមព្រំដែន ខេត្តបាត់ដំបង និងខេត្តពោធិ៍សាត់ផងដែរ៕ ប្រភព រដ្ឋបាលខេត្ត បប