ឯកឧត្តម ហែមវណ្ណឌី រដ្ឋមន្ត្រីក្រសួង ឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកទេស និងនវានុវត្តន៍ បានទទួលជួបគណៈប្រតិភូ មកពីសហគមន៍ សហគ្រាសធុនតូច និងមធ្យម អាស៊ីប៉ាស៊ីហ្វិក(APASME) កាលពីថ្ងៃទី ១៣ ខែមករា ឆ្នាំ ២០២៥ កន្លងទៅនេះ ដើម្បីពិភាក្សាអំពី កិច្ចសហប្រតិបត្តិការ និងឱកាសវិនិយោគនៅកម្ពុជា។
គណៈប្រតិភូ ដែលមានតំណាងមកពី សហគមន៍ធុរកិច្ច កាណាដា និងចិន បានសិក្សាឱកាស វិនិយោគក្នុងវិស័យជាច្រើន រួមទាំងកសិកម្ម ទឹកស្អាត ការកែច្នៃចំណីអាហារ និងការអភិវឌ្ឍន៍ ឧស្សាហកម្ម ដោយចាប់អារម្មណ៍ ពិសេសលើការនាំយក ដំណោះស្រាយ បច្ចេកវិទ្យា និងគ្រឿងម៉ាស៊ីន ដើម្បីគាំទ្រវិស័យទាំងនោះ។
ឯកឧត្តម ហែមវណ្ណឌី បានជម្រាបជូនអំពី យុទ្ធសាស្ត្រអភិវឌ្ឍន៍របស់ រាជរដ្ឋាភិបាល នឹងបានលើកឡើងពីកិច្ចខិតខំប្រឹងប្រែង ក្នុងការធ្វើពិពិធកម្ម ឧស្សាហកម្ម និងពង្រឹងភាពប្រកួតប្រជែង របស់កម្ពុជា ដើម្បីសមាហរណកម្ម កាន់តែស៊ីជម្រៅទៅក្នុង ខ្សែសង្វាក់ផ្គត់ផ្គង់ ពិភពលោកតាមរយ: ការអនុវត្ត ស្តង់ដារបរិស្ថាន សង្គម និងអភិបាលកិច្ច (ESG) និងការបំពេញលក្ខខណ្ឌ តម្រូវវត្ថុធាតុដើម ក្នុងស្រុកជាដើម។ កម្ពុជាជាទីផ្សារ កំពុងរីកចម្រើន មិនត្រឹមតែល្អឥតខ្ចោះទេ ដែលកំពុងខិតខំ ពង្រឹងវិស័យគាំទ្រ ចាំបាច់ដូចជា ការអភិវឌ្ឍន៍ជំនាញ ការកាត់បន្ថយថ្លៃ ឡូជីស្ទីក និងថ្លៃថាមពលជាដើម ព្រមទាំងបានបញ្ជាក់ជូន គណៈប្រតិភូ ពីការប្ដេជ្ញាចិត្ត របស់ រាជរដ្ឋាភិបាល ក្នុងការជំរុញ បរិយាកាសគាំទ្រវិនិយោគ។
លោក Lang WangKai តំណាងក្រុមហ៊ុនបច្ចេកវិទ្យា មួយរបស់ចិន បានចែករំលែកបទពិសោធន៍ ប្រទេសចិនក្នុងការ កែប្រែក្លាយ ជាប្រទេសឈានមុខ ផ្នែកបច្ចេកវិទ្យា ដើម្បីដំណាក់កាលគឺ ការរៀនសូត្រ ការកែតម្រូវតាម បរិបទក្នុងស្រុក និងការអភិវឌ្ឍន៍ បច្ចេកវិទ្យា។ លោកបានលើកឡើងទៀតថា យុទ្ធសាស្ត្រ អភិវឌ្ឍន៍កម្ពុជា ស្របទៅនឹងជំនាញ របស់ប្រទេសចិន ពិសេសទាក់ទង និងបច្ចេកវិទ្យា បញ្ញាសិប្បនិម្មិត វិទ្យាសាស្ត្រ រូបធាតុ និងបច្ចេកវិទ្យា ទំនើបផ្សេងៗ។
ឯកឧត្តមរដ្ឋមន្ត្រី បានលើកទឹកចិត្ត ឱ្យគណៈប្រតិភូ នាំយកបច្ចេកវិទ្យា ចំណេះដឹង និងបទពិសោធន៍ របស់ខ្លួនមកកម្ពុជា ដើម្បីជាមូលដ្ឋានសម្រាប់ ការវិនិយោគបន្ថែម ដោយបញ្ជាក់ថា រាជរដ្ឋាភិបាលក៏អាច រៀបចំតំបន់សេដ្ឋកិច្ចពិសេស សម្រកវិស័យឯកភាព ជាក់លាក់ផងដែរ។
ឯកឧត្តមបានស្នើឱ្យសមាគម APASME បង្កើតការិយាល័យអាល័យរបស់ខ្លួននៅកម្ពុជា ហើយអាចចាប់ផ្ដើមដោយ ធ្វើការស្រាវជ្រាវ អភិវឌ្ឍន៍លើពូជដំណាំ ដែលធននឹងអាកាសធាតុ និងផ្ដល់ទិន្នផលខ្ពស់ ព្រមទាំងវិនិយោគលើការ ផលិតទំនិញដែលមាន បន្ថែមតម្លៃខ្ពស់ ដូចជាគ្រឿងទេស ផលិតផល វេចខ្ចប់ ឬស្រាអង្ករប្រណិត ដោយទាញយកអត្ថប្រយោជន៍ អំពីកេរ្តិ៍ឈ្មោះ ដែលអង្ករកម្ពុជាបានឈ្នះ ជ័យលាភីជា« អង្ករល្អដាច់គេ» របស់ពិភពលោក៕ ប្រភព APP