កិច្ចប្រជុំក្រុមការងារ បច្ចេកទេស ហេដ្ឋារចនាសម្ព័ន្ធ និងសមាហរណកម្ម ក្នុងតំបន់ IRI TWG តាមប្រព័ន្ធវីដេអូពីចម្ងាយ

Mot Voyho, [20.08.21 15:17]

ឯកឧត្តម ស៊ុនចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង សាធារណការ និងដឹកជញ្ជូន បានអញ្ជើញដឹកនាំ កិច្ចប្រជុំក្រុមការងារ បច្ចេកទេស ហេដ្ឋារចនាសម្ព័ន្ធ និងសមាហរណកម្ម ក្នុងតំបន់ IRITWG តាមប្រព័ន្ធ វីដេអូ ពីចម្ងាយ ក្នុងគោលបំណង លើកកំពស់ ការអភិវឌ្ឍន៍ ហេដ្ឋារចនាសម្ព័ន្ធ តាមរយៈការប្រើប្រាស់ ធនធានប្រកបដោយ ប្រសិទ្ធភាព កិច្ចសម្របសម្រួល និងការចែករំលែកព័ត៌មាន កាលពីថ្ងៃទី 19 ខែសីហា កន្លងទៅនេះ នៅទីស្ដីការក្រសួង។

ឯកឧត្តម ទេសរដ្ឋមន្ត្រី បានគូសបញ្ជាក់ អំពីបច្ចុប្បន្នភាព នៃគម្រោងពង្រីក និងលើកកម្ពស់ គុណភាព បណ្ដាញផ្លូវជាតិ ស្ពានសំខាន់ៗ និងគម្រោង នាពេលអណាគត។ អំពីគម្រោងលើកកម្ពស់ គុណភាពផ្លូវ ពីផ្លូវកៅស៊ូ ពីស្រទាប់ស្ដើង DBST ទៅជា ផ្លូវបេតុងកៅស៊ូ AC។ ដូចជាភ្លេចជាតិ លេខ 41 តភ្ជាប់ផ្លូវជាតិលេខ 3 និងផ្លូវជាតិលេខ 4 ផ្លូវជាតិលេខ 31 តជាប់ផ្លូវជាតិលេខ 3 ទៅស្រុកកំពង់ត្រាច និងផ្លូវជាតិលេខ 33 តភ្ជាប់ពីខេត្តកែប ទៅស្រុកកំពង់ត្រាច ខេត្តកំពត។ ឯកឧត្តម បានបញ្ជាក់ទៀតថា ក្រសួងបាននិងកំពុងសិក្សា ផ្លូវក្រវ៉ាត់ក្រុងទី 4 បានបញ្ចប់ការសិក្សា គម្រោងផ្លូវតភ្ជាប់ ពីខេត្តកំពង់ឆ្នាំង ទៅខេត្តកំពង់ធំ បានបញ្ចប់ការសិក្សា គម្រោងផ្លូវតភ្ជាប់ ពីខេត្តបាត់ដំបង ទៅខេត្តសៀមរាប គម្រោងសាងសង់ ផ្លូវល្បឿនលឿន ភ្នំពេញក្រុងព្រះសីហនុ សម្រេចបាន 65% ដែលគ្រោងបញ្ចប់ ការសាងសង់ ក្នុងខែកញ្ញា ឆ្នាំ 2022 និងកំពុងសិក្សាគម្រោង សាងសង់ផ្លូវល្បឿនលឿន ភ្នំពេញបាវិត ម៉ិលបៃ ព្រំដែនកម្ពុជា វៀតណាម ដោយផ្អែកលើ គោលការណ៍កសាង ប្រតិបត្តិផ្ទេរ BOT បានបញ្ចប់គម្រោង សាងសង់ហេដ្ឋា រចនាសម្ព័ន្ធ ផ្លូវក្រុងនៅព្រះសីហនុ ចំនួន 34 ខ្សែ និងគម្រោងសាងសង់ ហេដ្ឋារចនាសម្ព័ន្ធ ផ្លូវចំនួន 38 ខ្សែ នៅក្រុងសៀមរាប ខេត្តសៀមរាប គិ
តរហូតមកដល់ពេល សម្រែកបានប្រមាណ 70 % និងគ្រោងបញ្ចប់ ការសាងសង់នៅ ចុងឆ្នាំ 2021 នេះ។

ជាមួយគ្នានេះដែរ ឯកឧត្តម ទេសរដ្ឋមន្ត្រី បានថ្លែងអំណរគុណ ចំពោះទីភ្នាក់ងារ សហប្រតិបត្តិការ អន្តរជាតិជប៉ុន JICA ដែលបានគាំទ្រ ដល់គម្រោង សិក្សាលទ្ធភាព សាងសង់ចំណត កំពង់ផែ កុងទីន័រថ្មី ជំរៅទឹក 14 ម៉ែត្រកន្លះ នៅកំពង់ផែ ក្រុងព្រះសីហនុ ដែលអាចអនុញ្ញាត ឲ្យនាវា ចំនួន 93% នៅតំបន់ អាស៊ីប៉ាស៊ីហ្វិក អាចចូលចត។ សូមបញ្ជាក់ថា អង្គប្រជុំបានពិភាក្សាអំពី វឌ្ឍនភាពការងារ ក្នុងវិស័យផ្លូវជនបទ វឌ្ឍនភាព គម្រោងសាងសង់ ព្រលានយន្តហោះ អន្តរជាតិភ្នំពេញថ្មី របាយការណ៍វឌ្ឍនភាព ស្ដីពីសកម្មភាព ការងារអភិវឌ្ឍន៍ ហេដ្ឋារចនាសម្ព័ន្ធ ទូរគមនាគមន៍ ការគ្រប់គ្រង ទឹកសំណល់នៅកម្ពុជា ក៏បោះពុម្ពផ្សាយ ពីទស្សនទាន វិស័យហេដ្ឋារចនាសម្ព័ន្ធ ដឹកជញ្ជូន ការសាងសង់ ហេដ្ឋារចនាសម្ព័ន្ធ អាគាររដ្ឋបាលស្ទឹងបត់ និងផ្លូវតភ្ជាប់ ទៅកាន់ផ្លូវជាតិលេខ 5 ការអភិវឌ្ឍន៍ វិស័យ ភស្តុភាសកម្ម និងវឌ្ឍនភាពក្របខណ្ឌ អភិវឌ្ឍ ភាពជាដៃគូរដ្ឋ និងឯកជន៕ ប្រភព AKP