គ្រប់គ្រង ការថែទាំ ជួសជុល និង ប្រើប្រាស់ ប្រឡាយទឹក​ស្រោចស្រព​

ប្រជាពលរដ្ឋ​មួយចំនួន ក្នុង​ឃុំ កំពង់​ព្រៀង និង ឃុំ​រាំង​កេ​សី ចោះ​ប្រឡាយទឹក ដើម្បី​យក​ទឹក​ស្រោចស្រព លើ​ស្រូវ​ស្រែ ដោយសារ​មានទឹក​មិន​គ្រប់គ្រាន់​ក្នុង​រយៈកាល​កន្លងទៅ ហើយ​ការ​ចោះ​ប្រឡាយទឹក​នេះ បណ្ដាល​ឲ្យ ប៉ៈ​ពាល​ប្រព​ន្ធ័​ធារាសាស្ដ្រ​របស់​រដ្ឋ​មួយចំនួន​ផងដែរ​។

ជា​ពលរដ្ឋ​រូប រស់នៅឃុំ​រាំង​កេ​សី បាន​ប្រាប់ថាៈ ចំពោះ​ការ​ចោះ​ប្រឡាយទឹក របស់​ពលរដ្ឋ​មួយចំនួន​ក្នុង​ឃុំ មាន​យូរហើយ ។ លោ​កថា​ចំពោះ​ការ​ចោះ​ប្រឡាយទឹក​នេះ​វា​មាន​ផលប្រយោជន៍​ដែរ សម្រាប់ ពលរដ្ឋ​មាន​ភូមិ​ក្បែរ​នោះ បើ​មិន​ធ្វើ​ចឹ​ង​ទេ វា​អាចមាន​ផល​លំបាក ហើយ​ចោះ​នោះ​សោត យើង​ក៏បាន​បិទ​ត្រឹមត្រូវ​វិញ​ផងដែរ ដើម្បី​ឲ្យ​ទឹកបាន​ទៅដល់​អ្នក​ក្រោមៗ​។​

ចំណែកឯ​ពលរដ្ឋ មួយរូប ទៀត​សូម​មិន​បញ្ចេញ​ឈ្មោះ បានលើកឡើង​ថាៈ ការ​ចោះ​ប្រឡាយទឹក​នេះ​ដោយសារតែ​គាត់​ចង់យក​ទឹក​ស្រោចស្រព ហើយ​ការ​ចោះ​ប្រឡាយទឹក​នេះ វា​អាចមាន​ផល​ប៉ៈ​ពាល់​ប្រឡាយទឹក​សាធារណៈ ផងដែរ ។​ ​កញ្ញា​ក៏បាន​សំណូមពរ​ឲ្យ​អា​ជ្ងា​ធ​រពាក់​ព​ន្ធ័ ជាពិសេស មន្ទីរ​ធនធានទឹក នឹង ឧតុនិយម ធ្វើ​យ៉ាង​ឲ្យ​ការចែក​ទឹក​សម្រាប់​បង្កបង្កើន​ស្រូវ ឲ្យ​មាន​តុល្យភាព ។

បញ្ហា​នេះ ក៏មាន​ការដឹង​ផងដែ​ល ពី លោក សំ ឈើ​ន មេឃុំ កំពង់​ព្រៀង ថាៈ នៅ​ឃុំ​លោក មានការ​ចោះ​ប្រឡាយទឹក មែន ឥឡូវ​ឃុំ​ក៏បាន​ចាក់​វិធានការ​ផងដែរ​។

យោងទៅលើ​កិច្ចប្រជុំ​រដ្ឋបាលខេត្ត​បាត់ដំបង បាន​ផ្តោត​ទៅ​ប្រធានបទ​សំខាន់ គឺ​ការពិនិត្យ​ពិភាក្សា​រិះរក​នូវ​ដំណោះ ស្រាយ​ដើម្បី​ឆ្លើយតប​ក្នុងការ​ទាញយក​ទឹក​ចេញពី​ប្រព័ន្ធ​ប្រឡាយ​មេ​សំខាន់ៗ ឲ្យ​ស្របតាម​បទដ្ឋាន​បច្ចេកទេស​រប​ស់​ជំនាញ ដើម្បី​ជួយ​ដល់​ប្រជាកសិករ​ក្នុងការ​ស្រោចស្រព​ដំណាំ​ស្រូវ នៅ​ស្រុក​ចំនួន ២ គឺ​ស្រុក​មោងឫស្សី និង​ស្រុក​សង្កែ ។​

​ឯកឧត្តម ងួន រតនៈ អភិបាល នៃ​គណៈ​អភិបាលខេត្ត​ខេត្តបាត់ដំបង និង ជា​ប្រធាន​គណៈបញ្ជាការ​ឯកភាព​រដ្ឋបាលខេត្ត បានកំណត់​ណែនាំ​ដាក់ចេញ​នូវ​គោល​ការ​ចំពោះមុខ ២​ចំណុច ដើម្បី​ជាកា​ឆ្លើយតប​ទៅនឹង​សំណូមពរ​ដ៏​ទទូច​ដែល​ពួកគាត់​ចង់បាន និង លើកឡើង​កន្លងមក​។ ទី​១-​បាន​ជម្រុញ​ឲ្យ​មន្ទីរជំនាញ​សិក្សា​លំអិត​ពី​គម្រោង​ធ្វើ​ទ្វារ​ទឹក​បើក​ទម្លាក់​ទឹក ចូល​ទំនប់​ក្អែប​ដែលមាន​ស្រាប់ ដើម្បី​ចែកចាយ​ទឹក​ចូលទៅក្នុង​ប្រឡាយ​ប្រជាកសិករ​ទាំងនោះ តាម​បទដ្ឋាន​បច្ចេកទេស​ក្នុងការ​សាង់សង់​ទ្វារ​ទឹក​និង​ការណែនាំ​ពី​ទីតាំង​កំណត់ដោយ​មន្ទីរ​ធនធាន​ទឹក​ខេត្ត ហើយ​សហគមន៍ គឺជា​អ្នក​កៀងគរ​ថវិកា​ក្នុងការ​សាងសង់​ទៅតាម​ការស្រុះស្រួល​ឯកភាពគ្នា ក្នុង​សហគមន៍​ខ្លួន​នីមួយៗ ដើម្បី​បម្រើ​សេចក្តីត្រូវការ និង​ផលប្រយោជន៍​រួម​។ ចំណុច​ទី​២- ទាំង​អាជ្ញាធរ​មូលដ្ឋាន ទាំង​មន្ទីរជំនាញ​ពាក់ព័ន្ធ ពិសេស​មន្ទីរ​ធនធាន​ទឹក​ខេត្ត និង មន្ទីរ​កសិកម្ម​ខេត្ត ត្រូវ​ជម្រុញ​និង​បំផុស​ឲ្យ​ប្រជាកសិករ​ក្នុង​សហគមន៍ ត្រូវ​រិះរក​ខិតខំ​សម្របសម្រួល​គ្នា ដើម្បី​រៀបចំ​ផែន​ការដាំដុះ​ជាក់លាក់ ពេលវេលា​ដាំ​ដុះ និង​ពេលវេលា​ផ្គត់ផ្គង់​ទឹក​ដើម្បី​ផ្តល់នូវ​ផែនការ​ផ្តល់​ទឹក​ស្រោចស្រព​ជាក់លាក់ តាម​ជំហាន​កំណត់​បណ្តាក់​គ្នា​។ ជៀសវាង​ការ​ច្រណែន​គ្នា​ចោទប្រកាន់​គ្នា​ទៅវិញទៅមក បង្កជម្លោះ​ពី​សហគមន៍​មួយ​ទៅ​សហគមន៍​មួយ​។​

​អត្ថបទ៖ លោក ឈឿន ថៃកឿ