ក្រសួងអប់រំ លើកទឹកចិត្តសិស្សានុសិស្ស ដែលមកពីតាមបណ្ដាខេត្ត ដែលពុំមានកន្លែងស្នាក់នៅ អាចដាក់ពាក្យចូលរៀននៅសាលា អ៊ីធូស្ទេម បាន

Mot Voyho, [23.07.21 15:06]

ក្រសួងអប់រំ យុវជននិងកីឡា បានលើកទឹកចិត្ត សិស្សានុសិស្ស ដែលមកពីតាមបណ្ដាខេត្ត ហើយពុំមានកន្លែងស្នាក់នៅ អាចដាក់ពាក្យចូលរៀន នៅសាលា អ៊ីធូស្ទេម ដោយខាងសាលា និងរៀបចំកន្លែងស្នាក់នៅ ជូនដើម្បី ជួយសម្រួលដល់ការលំបាក និងការចំណាយ របស់សិស្សានុសិស្ស។

ក្រសួងអប់រំបានឲ្យដឹង កាលពីថ្ងៃទី 23 ខែកក្កដានេះថា សាលា អ៊ីធូស្ទេម ដែលមានទីតាំងនៅក្នុង វិទ្យាល័យព្រះយុគន្ធរ ក្នុងរាជធានីភ្នំពេញ គឺជាសាលា ដែលបានទទួលការ ទ្រទ្រង់ ពីក្រសួងអប់រំ យុវជននិងកីឡា នៃព្រះរាជាណាចក្រកម្ពុជា។ ក្រសួងអប់រំបានឲ្យដឹងទៀតថា ដោយបច្ចុប្បន្ន 61% នៃសិស្សរបស់សាលា អ៊ីធូស្ទេម ទាំងអស់គឺ សិស្ស មកពីតាមបណ្ដាខេត្ត។ ដូចនេះសាលាលើកទឹកចិត្ត សិស្សានុសិស្ស ដែលមកពី តាមបណ្ដាខេត្ត ក្នុងការដាក់ពាក្យចូលរៀន ដោយសិស្ស មកពីតាមបណ្ដាខេត្ត ដែលពុំមានកន្លែង ស្នាក់នៅ សាលានិងរៀបចំកន្លែង ស្នាក់នៅជូន។

ប្រភពដដែលបានឲ្យដឹងទៀតថា ការទទួលពាក្យ ចុះឈ្មោះចូលរៀន ថ្នាក់ទី 10 ចាប់ពីថ្ងៃទី 23 ខែវិច្ឆិកាតទៅ សម្រាប់ឆ្នាំសិក្សាថ្មី ដែលនឹងចូលរៀន ថ្ងៃទី 29 ខែវិច្ឆិកា ឆ្នាំ 2021 ខាងមុខនេះ។ បើសិស្សានុសិស្ស មានបំណង ចង់ដាក់ពាក្យចូលរៀន សូមចុះឈ្មោះនៅលើ គេហទំព័ររបស់យើង :http://e2 stem-org kh/ad/mission/ និងសម្រាប់ ព័ត៌មានបន្ថែម សូមទាក់ទង ទូរសព្ទលេខ 017 492 217៕ ប្រភព វិទ្យុជាតិ កម្ពុជា