ផ្កាម្លិះលា កំពុងមានទីផ្សារល្អ និងបានទទួលការគាំទ្រ ពីប្រជាពលរដ្ឋ ភ្នុំស្រុកបន្ទាយស្រី

Mot Voyho, [10.08.21 10:36]

ផ្កាម្លិះលា ជារុក្ខជាតិមួយ ដែលមានក្លិនក្រអូប បច្ចុប្បន្ន កំពុងមានទីផ្សារល្អ នឹងទទួលបានការគាំទ្រ ពីប្រជាពលរដ្ឋ ក្នុងស្រុកបន្ទាយស្រី ហើយបច្ចុប្បន្នដំណាំប្រភេទនេះ ក៏កំពុងមានទីផ្សារ សម្រាប់នាំចេញទៅ ខេត្តផ្សេងៗទៀតផងដែរ។

លោកអ៊ុក សំរង ម្ចាស់ចំការផ្កា ផ្កាម្លិះលា នៅក្នុងស្រុកបន្ទាយស្រី ខេត្តសៀមរាប បានបញ្ជាក់ឲ្យដឹងថា លោកបានចាប់យករបរនេះ អស់រយៈពេល ជាង 4 ឆ្នាំមកហើយ ដើម្បីបំពេញតម្រូវការ ផ្គត់ផ្គង់ក្នុងខែត្រ និងនាំចេញទៅលក់នៅ តាមរាជធានីខេត្ត ផ្សេងៗទៀត នៅពេលដែលមានឈ្មួញខ្លះ បានមកទិញដល់ចំការតែម្តង។ ផ្កាម្លិះលានេះ ងាយស្រួលក្នុងការដាំ ដោយមិនរើសប្រភេទដី ហើយធន់នឹងអាកាសធាតុ ដាំតែរយៈពេល 6 ខែ គឺអាចប្រមូលផលបាន ជារៀងរាល់ថ្ងៃ។

លោកបានបញ្ជាក់ទៀតថា លោកចាប់យកមុខរបរនេះ ដោយសារតែលោកស្រឡាញ់ ហើយលោកមានជំនាញ ថែទាំផ្កាម្លិះលានេះ ហើយបច្ចុប្បន្ន កសិកម្មខាងផ្នែក ដាំផ្កាម្លិះលានេះ នៅមិនទាន់មានការ រីកដុះដាល ច្រើននៅឡើយនោះទេ ភាគច្រើនគឺនាំចូល មកពីប្រទេសជិតខាង ប៉ុន្តែតម្រូវការ របស់អ្នកប្រើប្រាស់ មានច្រើន ដូច្នេះលោកក៏សម្រេចចិត្ត ដាំតែម្តងទៅ។ ម្ចាស់ចម្ការម្លិះលារូបនេះ ក៏បានអំពាវនាវ ដល់ប្រជាពលរដ្ឋ ឱ្យចូលរួម ជួយគាំទ្រ ផលិតផលខ្មែរ ដើម្បីជាការលើកទឹកចិត្ត ដល់ប្រជាកសិករ ឲ្យចូលរួមដសំថែមទៀត។ សូមបញ្ជាក់ថា ផ្កាមីលា មិនត្រឹមតែក្រមជា ភូងមាល័យ សម្រាប់ថ្វាយព្រះ និងបម្រើក្នុងកម្មវិធីផ្សេងៗ ប៉ុណ្ណោះទេ ថែមទាំងអាច ធ្វើជាតែឆុងផឹក សម្រាប់ជំនួយសុខភាព ថែមទៀតផង។ ជាទូទៅ ផ្កាម្លិះលាស្រស់ លក់ក្នុងតម្លៃ 1 kg ពី4 ម៉ឺនរៀល ទៅ 18 ម៉ឺនរៀល តាមរដូវកាល៕ ប្រភព វិទ្យុជាតិ កម្ពុជា