ឯកឧត្តមងួនរតនៈ បានជួបពិភាក្សា ការងារមួយចំនួន ជាមួយ តំណាងអង្គការ jics

Mot Voyho, [10.08.21 08:38]

ឯកឧត្តមងួនរតនៈ បានជួបពិភាក្សា ការងារមួយចំនួន ជាមួយ តំណាងអង្គការ jics ក្នុងការសិក្សាស្វែងយល់ និងវាយតម្លៃជ្រើសរើស រៀបចំមន្ទីរពេទ្យបង្អែក ខេត្តបាត់ដំបង ឱ្យក្លាយជាមន្ទីរពេទ្យស្តង់ដារ។

ឯកឧត្តមងួនរតនៈ អភិបាលនៃគណៈអភិបាល ខេត្តបាត់ដំបង បានជួបពិភាក្សា ការងារមួយចំនួន ជាមួយតំណាងអង្គការ jica ដែលដឹកនាំដោយលោកស្រី Haruyo nakura ប្រធានក្រុម ផែនការសុខភាព នៅសាលប្រជុំ សាលាខេត្តបាត់ដំបង នារសៀលថ្ងៃទី 9 ខែសីហា ឆ្នាំ 2021 កន្លងទៅនេះ។

ក្នុងជំនូប ពិភាក្សាការងារនេះ គឺក្នុងគោលបំណង ធ្វើការសិក្សា ស្វែងយល់ ជ្រើសរើស និងវាយតម្លៃ រៀបចំមន្ទីរពេទ្យ បង្អែកខេត្តបាត់ដំបង ឲ្យទៅជាមន្ទីរពេទ្យ ស្តង់ដារ និងទំនើប នាពេលខាងមុខនេះ៕ ប្រភព រដ្ឋបាលខេត្ត